ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

៥ អាហារ ​ដែល​លោក​អ្នក​មិន​គួរ​ញុំា​រួម​គ្នា

ការ​ទទួល​ទាន​អាហារ​ច្រើន​មុខ​រួម​គ្នា គឺ​ជា​ការ​ល្អ​សម្រាប់​សុខ​ភាព​ ប៉ុន្ដែ​អាហារ​មួយ​ចំនួន​នៅ​ពេល​ទទួល​ទាន​រួម​ជាមួយ​អាហារ​ផ្សេង​ទៀត​វា​អាច​ប្រឆាំង​គ្នាបាន។

១-ទឹក​ការ៉ុត និងទឹកបន្លែ ៖ អង់​ហ្ស៊ីម​មួយ​ប្រភេទ​នៅ​ក្នុង​ការ៉ុត​អាច​បំផ្លាញ​វីតាមីន​នៅ​ក្នុង​បន្លែ​បាន។ ដូចនេះ​ប្រសិន​បើ​អ្នក​ចង់​ទទួល​ទាន​ទឹក​បន្លែ​អ្នក​មិន​គួរ​ទទួល​ទាន​ការ៉ុត​ឡើយ តែ​ប្រសិន​បើ​អ្នក​ចង់​ទទួល​ទាន​ទឹក​ការ៉ុត អ្នក​មិន​ចាំបាច់​ទទួល​ទាន​បន្លែ​ក៏​បាន​ដែរ។

២-គ្រឿង​ស្រវឹង​ និង អាហារ​ដែល​មាន​រសជាតិ​ហឹរ ៖ អ្នកកុំ​ភ្លេច​ថា គ្រឿង​ស្រវឹង​ និង​ម្ទេស​សុទ្ធ​តែ​ធ្វើ​អោយ​ឈាម​ហូរ​កាន់​តែ​លឿន។  ប្រសិន​បើ​អ្នក​មាន​ជំងឺ​ប្រតិកម្ម​ ឬអាល់​លែហ្ស៊ី ឬជំងឺ​លើស​ឈាម អ្នក​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់។

៣-តែកាហ្វេ​ និង​ផ្លែព្រូន ៖ ទោះ​បី​ជាផ្លែ​ព្រូន (Prune) ជាប្រភេទ​នៃ​សារ​ធាតុ​ដែក ប៉ុន្ដែ​នៅ​ពេល​ដែល​វា​ប៉ះ​ជាមួយ​សារធាតុ​ថេន​នីន (Tannin) នៅ​ក្នុង​តែ និង​កាហ្វេ​អាច​បង្អាក់​ការ​ស្រូប​យក​សារធាតុ​ដែក។

៤-ទឹក​ដោះ​គោ និង​បន្លែ​ផ្លែ​ឈើ​ដែល​មាន​កាក​អាហារ​ច្រើន ៖ វា​ធ្វើ​អោយ​អ្នក​មិន​បាន​ទទួល​កាល់​ស្យូម​ និង​ជាតិ​ខ្លាញ់​ពី​ទឹក​ដោះ​គោ​ ព្រោះ​កាក​សរសៃ​អាហារ​បាន​ស្រូប​យក​និង​បណ្ដេញ​ចេញ​មក​វិញ​ទាំងអស់។ ដូចនេះ​អ្នក​គួរ​ទទួលបាន​អាហារ​២ប្រភេទ​នេះ ក្នុង​ពេល​ខុសគ្នា។

៥-អាហារ​ចៀន និង​ឪឡឹក ៖ អ្នក​អាច​នឹង​រាក​រួស​បាន​ដោយ​សារ​ឪឡឹក​មាន​ជាតិ​ត្រជាក់​ ហើយ​ថែម​ទាំង​មាន​ទឹក​ និង​កាក​អាហារ​ច្រើន។ នៅ​ពេល​វា​ប៉ះ​ជាមួយ​ជាតិ​ខ្លាញ់​របស់​អាហារ​ចៀន វា​អាច​ធ្វើ​អោយ​ឈឺពោះ និង​រាក​រូស​បាន​យ៉ាង​ងាយ៕

ប្រភព ៖  បែកធ្លាយ