តើយើងទទួលទានស្លឹកស្វាយដោយរបៀបណាទៅ? បើចង់ដឹង សូមប្រិយមិត្តអានអត្តបទខាងក្រោម៖
វិធីទី1៖
- យកស្លឹកស្វាយខ្ចីពី 10-15 សន្លឹកហើយលាងទឹកអោយស្អាត (កុំយកស្លឹកចាស់ពេក ឬក៏យកត្រួយស្វាយក៏បានដែរ)
- បន្ទាប់មកយកទៅដាំជាមួយទឹកអោយពុះ ហើយទុកចោលមួយយប់ (ដាំជាមួយទឹក1លីត្រកន្លះ)
- លុះព្រឹកពេលព្រឹកទើបទទួលទាន មុនពេលញាុំអាហារ។ ទទួលទានជារៀងរាល់ថ្ងៃ រយៈពេលពី 2ទៅ3 ខែ នឹងទទួលបានប្រសិទ្ធភាព។
វិធីម្យ៉ាងទៀត៖
- យកស្លឹកស្វាយហាន់ជាចំណិតតូចៗ ហើយយកទៅហាលក្នុងម្លប់អោយស្ងួត (ជៀសវាង ហាលក្រោមពន្លឺព្រះអាទិត្យព្រោះកាំរស្មីពន្លឺព្រះអាទិត្យ អាចធ្វើអោយស្លឹកស្វាយបាត់បង់ប្រសិទ្ធភាពបាន)
- បន្ទាប់ពីហាលស្ងួតហើយ យកវាមកបុកវាអោយម៉ត់កើតម្សៅ ហើយទទួលទាន 2ដងក្នុង1ថ្ងៃ (ទទួលទានម្ដងកន្លះស្លាបព្រាកាហ្វេ) ។
គួរបញ្ជាក់ផងដែរថា ស្លឹកស្វាយមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺទឹកនោមផ្អែមកំរិតដំបូង ខាងក្រោមនេះជារោគសញ្ញានៃជំងឺទឹកនោមផ្អែម៖
- នោមញឹក ជាពិសេសនៅពេលយប់
- ស្រេកទឹកខុសធម្មតា
- ស្រកទម្ងន់ឥតមួលហេតុ
- រមាស់ប្រដាប់បន្តពូជ
- ការកាត់បន្ថយនិងរបួសដែលសះស្បើយយឺត
- ស្រវាំងភ្នែក
- មានអារម្មណ៍ធុញទ្រាំគ្រប់ពេលវេលា។
ប្រសិនជា ប្រិយមិត្តមានរោគសញ្ញាដូចគេហៈទំព័រយើងបានរៀបរាប់ខាងលើ សូមប្រិយមិត្តទទួលទានស្លឹកស្វាយជាបន្ទាន់!!ព្រោះបើកើតជំងឺទឹកនោមដំណាក់កាលធ្ងន់ធ្ងរ គឺមិនអាចព្យាបាលបានទេ។ ជំងឺទឹកនោះផ្អែម វាធ្វើអោយយើងមានបញ្ហាសុខភាព ជាច្រើន ដូចជា ធ្វើអោយភ្នែកអន់, រាងកាយទន់ខ្សោយ, ខ្វាក់, ខូចសរសៃប្រសាទ, ជំងឺខ្សោយតម្រងនោម, ជំងឺបេះដូង និង ងាប់លិង្គជាដើម៕
ប្រភព៖ Khmerwonder