ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ញ៉ាំខ្ចីជាមួយខ្ទឹម នឹងកំចាត់ព្រូនពីក្នុងខ្លួនគ្មានសល់ ដោយមិនចាំបាច់ប្រើថ្នាំពេទ្យ

ប៉ារ៉ាសិតអាចឆ្លងទៅមនុស្សនៅគ្រប់ពេល នៅពេលដែលយើងទទួលអាហារឆៅ ឬ អាហារដែលគ្មានអនាម័យ។ ប៉ារ៉ាសិត រស់នៅនិងសុីអាហារនៅក្នុងពោះវៀនរបស់ភាវៈរស់ ដូចជាមនុស្សនិងសត្វ ហើយវានឹងគំរាមកំហែងដល់ជីវិតរបស់យើងទៀតផង។ ហេតុដូចច្នេះហើយសូមប្រិយមិត្តទទួលទានទឹកមួយនេះដើម្បីកម្ចាត់ប៉ារ៉ាសិត៖
គ្រឿងផ្សំ៖
  • ខ្ទឹមស 1កន្លះកំពិស
  • ខ្ញី 1 ចំណិតតូចប៉ុនមេដៃ
របៀបរៀបចំ៖
  • បុកខ្ញីហើយនិងខ្ទឹមអោយម៉ត់
  • យកវាខ្ញីនិងខ្ទឹមដែលបានបុករូចនេះទៅដាក់ក្នុងឆ្នាំងមួយ
  • ចាក់ទឹកស្អាត 3 កែវ ចូលក្នុងឆ្នាំង ហើយដាំអោយពុះ (កុំដាំដាក់ភ្លើងខ្លាំងពេក)។
របៀបទទួលទាន៖ ទទួលទាន 3 ដងក្នុងមួយថ្ងៃមុនពេលញាំុអាហារ ហើយទទួលទានម្ដងមួយកែវ។
គួរបញ្ជាក់ផងដែរថា៖ ទឹកភេជ្ជៈមួយនេះមិនត្រឹមតែជួយកំបាត់បរាសិតប៉ុណ្ណោះទេ តែវាថែមទាំងជួយព្យាបាលនូវបញ្ហាជាច្រើនដូចខាងក្រោមដែលលោកអ្នកត្រូវតែពិសារទឹកភេជ្ជៈមួយនេះជាបន្ទាន់ ប្រសិនជាលោកអ្នកជួបនូវបញ្ហាដូចជា៖
  • ពិបាកដកដង្ហើម
  • ក្អករាំរៃយូរជាងមួយសប្តាហ៍ ឬយូរជាងនេះ
  • ចង្វាក់បេះដូងលោតញាប់
  • គ្រុនក្ដៅហើយកើតកន្ទួលក្រហមលើស្បែក
  • ហើម
  • ស្រវាំងភ្នែក ឬពិបាកក្នុងការមើល
  • តែងតែក្អួតជាប្រចាំ
  • ការឈឺក្បាលខុសធម្មតាឬធ្ងន់ធ្ងរ
  • សត្វខាំ
ប្រភព ​៖   Khmerwonder