ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

កែងជើងមានប្រេះក្រឡា មិនចាំបាច់ប្រើថ្នាំនាំអស់លុយទេ ប្រើតែសំបកចេកក៏បានដែរ

គ្រប់គ្នាប្រាកដណាស់ថាបានស្គាល់ផ្លែចេក តែអ្វីដែលមនុស្សជាច្រើនពុំបានដឹងនោះគឺអត្ថប្រយោជន៏ដ៏ច្រើនរបស់វា។ យើងតាមការចេញផ្សាយរបស់គេហៈទំព័រ yahman បានអោយដឹងថា ផ្លែរបស់វាអាចជួយដោះស្រាយនូវបញ្ហាមួយចំនួនបានដូចជា ៖ ជួយកាត់បន្ថយស្នាមហើមដោយសត្វល្អិតខំ,ជួយព្យាបាលស្នាមរបួស,ធ្វើអោយធ្មេញសស្អាត និងលុបបំបាត់ការបែកស្រកាតាមកែងជើងជាដើម។
ខាងក្រោមនេះគឺជាវិធីព្យាបាល៖
  • ការព្យាបាលស្នាមរបួស៖វាមិនមែនជាឳសថទិព្ទដែលគ្រាន់តែយើងប្រើភ្លាមហើយជាភ្លាមនោះឡើយតែ ដោយសារតែវាមានសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត អង់ហ្ស៊ីមនិងសារធាតុរ៉ែ ដូចនេះវានឹងជួយអោយមុខរបួសអ្នកជាសះស្បើយបានលឿនជាងមុន ដោយគ្រាន់តែអ្នកយកសំបករបស់វា មកដាក់ឈ្លីពីលើកន្លែងរបួសថ្នមៗជាការស្រេច។
  • ព្យាបាលស្នាមហើម៖ វាមិនខុសពីខាងលើដែរ ដោយគ្រាន់តែអ្នកយកសំបករបស់វា មកបិទត្រង់កន្លែងមូសខាំនោះ ដោយទុកមួយសន្ទុះនោះវាស្បែករបស់អ្នកនឹងរាបស្មើរដូចដើមជាមិនខានឡើយ។
  • ជួយអោយធ្មេញស៖ អ្នកគ្រាន់តែយកសំបករបស់វា មកដុសនឹងធ្មេញរបស់អ្នកហើយទុកចោលរយៈពេលមួយនាទីនោះវានឹងជួយអោយធ្មេញរបស់អ្នកសស្អាតជាមុន។ តើអ្នកមានឆ្ងល់ទេថាមកពីហេតុអ្វី? នេះក៏ដោយសារតែសារធាតុ ម៉ាញ៉េស្យូម, ម៉ង់ហ្គាណែស, ប៉ូតាស្យូមនិងជាតិរ៉ែដែលមាននៅក្នុងវានេះឯង។
  • ព្យាបាលរោគប្រេះកែងជើង៖  ចូរអ្នកយកសំបករបស់វាមកដុសលើកែងជើងដោយទុករយៈពេលពី 10 ទៅ 15 នាទីបន្ទាប់មកត្រូវលាងជាមួយនឹងទឹកស្អាត។ អ្នកត្រូវធ្វើបែបនេះពី 2 ទៅ 3 ដងក្នុងមួយសប្តាហ៍ជាការស្រេច៕
ប្រពភព៖   Khmerwonder