បញ្ហាគ្រួសក្នុងតម្រងនោម ឬគ្រួសក្នុងថង់ទឹកប្រមាត់ ច្រើនតែបណ្តាលមកពីទឹក និងជីវជាតិដែលញ៉ាំ។ ចំពោះអាការៈជំងឺគ្រួសក្នុងតម្រងនោម ដែលគេជួបជាញឹកញាប់នោះ គឺការឈឺខ្លាំងក្លា នៅតំបន់កណ្តៀតក្អម បន្ទាប់មក ឈឺនៅពោះផ្នែកខាងក្រោម ឬចំហៀង។ ចំណែកឯគ្រួសក្នុងថង់ទឹកប្រមាត់វិញច្រើនតែ មានការឈឺចាប់នៅតំបន់ក្រពះ ជាលក្ខណៈឈឺឈៀបៗ នៅក្រោមឆ្អឹងជំនីខាងស្តាំ ចង្អោរ មានរសជាតិល្វីងៗក្នុងមាត់ និងឈឺក្បាល។ អាការៈទាំងនេះច្រើនតែកើតឡើង ក្រោយពីញ៉ាំអាហាររួច ជាពិសេស ពេលញ៉ាំអាហារ មានជាតិខ្លាញ់ខ្ពស់តែម្តង។គ្រឿងផ្សំ សម្រាប់រំលាយគ្រួសក្នុងតម្រងនោម និងគ្រួសថង់ទឹកប្រមាត់ ៖
- ស្ករដែលកិនរួចចំនួន ២៥០ ក្រាម
- ប្រេងអូលីវ ០,២៥ លីត្រ
- ក្រូចឆ្មារអត់សម្បក ២៥០ ក្រាម
- ជីវ៉ាន់ស៊ុយ ២៥០ ក្រាម
- ទឹកឃ្មុំ ២៥០ ក្រាម។
ការណែនាំ
ចូរលាងគ្រឿងផ្សំទាំងអស់ឲ្យបានស្អាត ហើយដាក់វាកិនចូលគ្នា ក្នុងម៉ាស៊ីនកិនផ្លែឈើ។ បន្ទាប់មក ចូរញ៉ាំទឹកក្រឡុកនេះ មួយស្លាបព្រាបាយ ពេលពោះទទេព្រឹកឡើងម្តង និងពេលយប់ម្តងមុនគេង។ ទឹកក្រឡុកនេះ គួរតែរក្សាទុកក្នុងទូរទឹកក ដើម្បីរក្សាគុណភាពរបស់វា នៅពេលប្រើប្រាស់ពេលក្រោយទៀត៕

ប្រភព ៖ Health