ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អស់​បញ្ហា​ក្រពះ​កិន​មិន​ស្រួល​ទៀតហើយ ជាមួយនឹង​អាហារ​ទាំងនេះ​

តើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ទៅ នៅពេល​មាន​អារម្មណ៍​ថា ក្រពះ​មិន​កិន​ល្អ ឬ​ហើមពោះ​នោះ​? មិន​ខ្វល់​
ថា​អ្នក​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ មាន​រឿង​មួយ​ចំនួន​តូច ដែល​អ្នក​គួរតែ​សាកល្បង​ដែរ តាមរយៈ​បញ្ចូល​អាហារ ជំរុញ​ដល់​ការរំលាយ​អាហារ​ដូចខាងក្រោម​នេះ ដើម្បី​បង្កា​រការ​ហើម​ពោះ ឬ​ក្រពះ​មិន​កិន​បាន​។ 
ល្ហុង​
មែន​ហើយ ការ​ញ៉ាំ​ល្ហុង អាច​ជំរុញ​ដល់​ការរំលាយ​អាហារ​បាន​។ អ្នក​អាច​ញ៉ាំ​ល្ហុង​ទុំ ឬ​ល្ហុង​ខ្ចី​ដែល​ប្រើ​សម្រាប់​ធ្វើ​ជា​ម៉ាំ​។ ល្ហុង​នេះ​មាន​សារធាតុ Papain និង Chymopapain ដែល​ជា​អង់ស៊ីម មិន​ត្រឹមតែ​សម្រួល​ដល់​ការធ្វើ​ចលនា​របស់​ពោះវៀន និង​រំលាយ​អាហារ​ទេ តែ​ថែមទាំង​ជួយ​ច្រោះ​ជាតិពុល ដើម្បី​លាង​សម្អាត​ពោះវៀនធំ​ដែរ​។ 
ខ្ញី​
គ្មាន​អ្វី​ពិបាក​ទេ ក្នុង​ការប្រើប្រាស់​ខ្ញី​ធ្វើ​ជា​តែ ដើម្បី​ញ៉ាំ​រាល់​ព្រឹក​នោះ តែ​អ្នក​ក៏​អាច​ប្រើ​វា ធ្វើ​ជា​ម្ហូប​ទទួលទាន ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ​កាន់តែ​ស្រួល​ដែរ​។ វត្តមាន​របស់​អង់​ទី​អុក​ស៊ីដង់ និង​ប្រេង​ប្រភេទ Volatile ក្នុង​ខ្ញី មិន​ត្រឹមតែ​ជួយ​ដល់ ការ​បឺត​ស្រូប​ជីវជាតិ​ទេ តែ​ក៏​ពង្រឹង​ដល់​ការបញ្ចេញ រស​រំលាយ​អាហារ​ផងដែរ​។ 
ផ្លែឈើ​ជូរៗ​
ផ្លែឈើ​ជូរៗ អាច​បង្កើន​អាស៊ីត និង​សម្រួល​ដល់​ការរំលាយ​អាហារ​បាន ដូច្នេះ ការ​ញ៉ាំ​ផ្លែឈើ​ប្រភេទ​នេះ​ពិតជា​ល្អ ចំពោះ​អ្នក​មាន​បញ្ហា​ក្រពះ​មិន​កិន​ល្អ​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺថា ផ្លែឈើ​ជូរៗ ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ដែល​វា​មិន​ត្រឹមតែ ជួយ​ច្រោះ​ជាតិពុល​ក្នុង​ផ្លូវ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រួល​ដល់​ការ​បឺត​ស្រូប ជីវជាតិ​ក្នុង​ពោះវៀន​ផងដែរ​៕

ប្រភព ៈ  Health