ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ដំណឹងល្អ សម្រាប់បងប្អូន ដែលមានជំងឺ គេងមិនលក់ សុបិន្តច្រើន

ការមិនងងុយគេង គឺជាភាពមិនប្រក្រតីមួយ នៃដំណើរគេងលក់របស់មនុស្ស វាមិនត្រឹមតែធ្វើអោយអ្នកនៅដឹងខ្លួន នាពេលយប់នោះទេ វាថែមទាំងបន្សល់អោយអ្នក នូវអារម្មណ៍សឺៗ និង មួរម៉ៅ នាថ្ងៃបន្ទាប់។ ខាងក្រោមនេះគឺជាមូលហេតុដែលបណ្តាលឲ្យអ្នកគេងមិនលក់ និងវិធីសាស្រ្តក្នុងការព្យាបាល។
១. មូលហេតុនៃការគេងមិនលក់ អាចបណ្តាលមកពីបញ្ហាមួយចំនួនដូចខាងក្រោម៖
– មានបញ្ហាស្ត្រេសនៅក្នងខ្លួនអ្នកដូចជា៖ ការបាត់បង់ ឬ ការផ្លាស់ប្តូរការងារ ឬក៏ ជាការស្លាប់ ឬ ការបាត់បង់ មនុស្សជាទីស្រលាញ់។
– បញ្ហាមជ្ឈដ្ឋានខាងក្រៅដូចជា៖ សំឡេង, ពន្លឺ, ធាតុអាកាសក្តៅពេក ឬ ត្រជាក់ពេក ។ល។
២. ការប្រើប្រាស់ថ្នាំងងុយដេក គឺវាបានប៉ះពាល់ទៅដល់សុខភាពរបស់អ្នកដែលមានដូចជា៖
 ធ្វើអោយវិលមុខ
– ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង
– ទល់លាមក
– ឈឺក្រពះ
– ថយចុះចង្វាក់ដកដង្ហើម (វាអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។
៣. វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖
រូបមន្តទី១៖
* ធាតុផ្សំដែលអ្នកត្រូវការ៖
– ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ
– ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច)
– សូមប្រាកដថាអ្នកបានប្រើផ្លែចេកដែលគ្មានសារធាតុគីមី។
* វិធីធ្វើ៖
– បកសំបកចេញហើយកាត់វាជាកង់ៗ
– ចាក់ទឹកក្តៅចូល ហើយទុកអោយវាពុះក្នុងរយៈពេល១០នាទី។
* របៀបប្រើប្រាស់៖
ចូរអ្នកផឹកវាមួយម៉ោងមុនពេលចូលដេកនោះអ្នកនឹងអាចគេងលក់ស្រួលជាងមុនជាមិនខានឡើយ។
រូបមន្តទី២៖
– យកស្លឹកគ្រៃទាំងមូល ទាំងស្លឹក ដើម ឬស ចំនួន៤ដើម លាងឲ្យស្អាត ដាក់ស្ងោរទឹក១លីត្ររយៈពេល១០នាទី រួចយកទឹកវាពិសា១ឬ២កែវមុនគេង ១ម៉ោង អ្នកនឹងឆាប់បានគេងលក់ជាមិនខាន។
បញ្ជាក់៖ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភព ៈ  បាយក្តាំង