
ប្រសិនបើអ្នកមានបញ្ហាជាមួយនឹង អាការៈឈឺចុករោយនៅចង្កេះ, ឈឺនៅជើង, ក និងតាមសន្លាក់ផ្សេងៗទៀត រូបមន្តព្យាបាលខាងក្រោមនេះ នឹងជួយបង្ការ ក៏ដូចជាសម្រាលការឈឺចាប់ ព្រមទាំងជួយធ្វើឲ្យឆ្អឹងរបស់អ្នករឹងមាំបានផងដែរ។
អ្វីដែលអ្នកត្រូវការនោះគឺ ម្ស៉ៅចាហ៊ួយ (Gelatin) ចំនួន ១៥០ក្រាម ដែលអ្នកអាចរកទិញវាបាននៅតាមទីផ្សារនានា។លាយ ម្ស៉ៅចាហ៊ួយជាមួយនឹងទឹកត្រជាក់មួយកែវ ដាក់វាទៅក្នុងទូទឹកកក ហើយទុកវាចោលមួយយប់ ហើយព្រឹកថ្ងៃស្អែកវានឹងក្លាយជាដុំចាហ៊ួយ។
អ្នកអាចញាំវាជាមួយនឹង អ្វីដែលអ្នកចូលចិត្តដូចជា ទឹកផ្លែឈើ, តែ ឬទឹកដោះគោយ៉ាអួ។
ម្ស៉ៅចាហ៊ួយ មានសមត្ថភាពក្នុងការបង្ការ និងធ្វើឲ្យការឈឺចាប់នៅសន្លាក់,ឆ្អឹងខ្នង, ជើង និង ករមានភាពធូរស្រាល។ មួយសប្តាហ៍បន្ទាប់ពីអ្នក ទទួលទានវាឲ្យបានទៀងទាត់ ស្ថានភាពរបស់អ្នកនឹងមានភាពធូរស្រាលជាក់ជាមិនខាន។ ការព្យាបាលបែបនេះ គឺត្រូវបានគេហៅថា ការបំពេញជាតិរំអិលទៅក្នុងសន្លាក់តាមបែបធម្មជាតិ។
ហេតុអ្វីបានជាម្ស៉ៅចាហ៊ួយល្អចំពោះសន្លាក់?
ជាតិម្ស៉ៅចាហ៊ួយ (Gelatin) គឺជាប្រូតេអ៊ីន ដែលមានផ្ទុកនៅក្នុងអាហារដូចជា ស្បែកសត្វដែលស្ងោរ, សសៃពួរ , សសៃចំណង ឬ ឆ្អឹងស៊ុប។ វាមានផ្ទុកនូវសារជាតិ proline និង hydroxyproline ដែលជាពពួកអាមីណូអាស៊ីតដ៏មានសប្រសិទ្ធភាព ដែលអាចជួយជំរុញឲ្យ មានការលូតលាស់ និងធ្វើឲ្យរចនាសម្ព័ន្ធជាលិកាសន្ធានប្រសើរឡើង។
ម្ស៉ៅចាហ៊ួយ ឬ Gelatinគឺជាសារធាតុជួយព្យាបាលយ៉ាងមានប្រសិទ្ធភាព និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា៖
- ធ្វើឲ្យលទ្ធភាពនៃការគិតប្រសើរឡើង
- បង្កើនកម្រិតមេតាបូលីស
- ធ្វើឲ្យស្បែកស្រស់ស្អាត និងភ្លឺថ្លា
- ធ្វើឲ្យសក់ដុះបានល្អ និងមានសភាពប្រសើរជាងមុន
- បង្ការជំងឺពុកឆ្អឹង និងរលាកសន្លាក់ឆ្អឹង
- ធ្វើឲ្យមានភាពយឺត ដោយជួយឲ្យសសៃចំណង និងសសៃពួររបស់សាច់ដុំរឹងមាំ ៕
ប្រភព ៖ Health