ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

វិធីព្យាបាលឈឺក្រពះរ៉ាំរ៉ៃ


ជួយស៊ែរ ដល់អ្នកឈឺក្រពះបានឃើញផង! ឈឺរ៉ាំរៃឡើងស្គមក៏មានដែរ ទុកដូចជាការជួយធ្វើបុណ្យផងដែរ
☞ វិធីព្យាបាលឈឺក្រពះរ៉ាំរៃដោយមិនអស់ប្រាក់
- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

ឳពុកខ្ញុំកើតជំងឺក្រពះរ៉ាំរៃឡើងស្គម តែគាត់ញុំថ្នាំដូចបងប្រាប់អីឡូវគាត់ជា១០០%ហើយ (នេះជាការទទួលបានផលល្អពីឪពុករបស់ក្មួយស្រី Zono Zo No ហើយក៏មានបងប្អូនជាច្រើនទៀតបានជាដោយវិធីនេះដែរ)។
បើលោកអ្នកមានជម្ងឺក្រពះ លេបថ្នាំពេទ្យមិនបាត់ទេ សូមលោកអ្នកពិសាប្រទាលកន្ទុយក្រពើ លាយជាមួយទឹកឃ្មុំសុទ្ធព្រឹកល្ងាចមុនពិសាបាយ។

☞ វិធីធ្វើគឺងាយស្រួលបំផុត៖
- យកប្រទាលកន្លះធាងចិតសំបកចេញ និងកោសយកសាច់ខាងក្នុងជាដុំៗរួចលាងជម្រះជ័រវាចេញឲ្យអស់
- ចិត ឬកិនជាចំណិតតូចៗរួចដាក់លាយជាមួយទឹកឃ្មុំមួយស្លាព្រាបាយរួចហើយក្រឡុកបន្តិច អាចដាក់ជាមួយទឹកក្តៅឧណ្ហៗទើបស្រួលញាំបន្តិច មួយថ្ងៃញ៉ាំ២ដង ហូប៣០នាទីមុនអាហារព្រឹក និងមុនអាហារល្ងាច។
រយៈពេល១សប្តាហ៍លោកអ្នកនឹងទទួលបានជាសះស្បើយមិនខាន។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព ៖  Facebook