ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ចេក​ខ្ចី និង​ទុំ មួយ​ណា​ល្អ​ជាង​?


មនុស្ស​ជាច្រើន​នៅ​តែ​យល់​ច្រឡំ ហើយ​មិនដឹង​ច្បាស់​ថា​តើ រវាង​ចេក​ខ្ចី និង​ចេកទុំ មួយ​ណា​ល្អ​ជាង​មួយណា​។ 


​ដូច​បងប្អូន​ដឹង​ហើយ​ថា ចេក​មាន​សារៈប្រយោជន៍​ច្រើនណាស់ សម្រាប់​សុខភាព​ទូទៅ​របស់​យើង ប៉ុន្តែ តើ​យើង​គួរ​ញ៉ាំ​វា​ខ្ចី ឬ​ទុំ​ទៅ​?

វា​គួរឲ្យភ្ញាក់ផ្អើ​លណាស់ ពីព្រោះ​ចេកទុំ មាន​ជាតិ​សរសៃ​យ៉ាងច្រើន វីតាមីន C និង​ជា​ប្រភព​អង់​ទី​អុក​ស៊ីដង់ ច្រើន​ជាង​ចេក​ខ្ចី​។ ចេក​ទុំ មាន​ផ្ទុក​វីតាមីន និង​សារធាតុចិញ្ចឹម​ច្រើន​ជាង​ចេក​ខ្ចី ដូច្នេះហើយ​ទើប​គេ​ច្រើន​តែ​យក​ចេកទុំ ធ្វើ​ជា​អាហារ​ផ្សេងៗ​។​

សារៈប្រយោជន៍​របស់​ចេក​
ការ​ញ៉ាំ​ចេក​រាល់ថ្ងៃ អាច​ជួយ​កាត់បន្ថយ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ​បេះដូង និង​ជំងឺ​បាក់​ទឹកចិត្ត​។ ចេក​ទុំ មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូម ដែល​ជួយ​ថែរក្សា​ឆ្អឹង និង​សាច់ដុំ​ឲ្យ​រឹងមាំ​។ ចេក ក៏​អាច​ជួយ​ការពារ​ជំងឺ​តម្រង​នោម ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​គាំងបេះដូង​ផងដែរ​៕

ប្រភព​ ៖  Health