ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

មិននឹកស្មានថា សំបកមង្ឃុត ជាឱសថដ៏អស្ចារ្យ ជួយព្យាបាលដំបៅចាស់ ឬថ្មី និងដំបៅទឹកនោមផ្អែមមានប្រសិទ្ធភាពខ្ពស់ ព្យាបាលរាគរូសរ៉ាំរ៉ៃ ការពារស្បែកពីការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ


ជួយ share ចែកគ្នាដឹងផង!!!

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH 

១. ព្យាបាលដំបៅធម្មតា
* វិធីធ្វើ៖ យកសំបកម្ឃុត មកចិញ្ច្រាំឲ្យល្អិតៗ រួចយកទៅហាល អោយស្ងួត បន្ទាប់មកយក សំបកម្ឃុតដែលស្ងួតដាក់ក្នុងដបទំហំកន្លះលីត្រ ដាក់ចូលកន្លះដប និងចាក់ទឹកអាកុលចូលឲ្យពេញដប ទុករយៈពេល៧ថ្ងៃអាចប្រើបាន ដោយយកលាប ឬលាងកន្លែងដំបៅ។
- ឬយើងអាច កិនសំបកមង្ឃុតមួយចំហៀងផ្លែ (ស្រស់ ឬស្ងួតក៏បាន) លាយជាមួយទឹកក្រូចឆ្មាបន្តិច ល្មមស្អិតៗអាចបិតបាន យកបិតលើជើងរបួស ឬដំបៅ ២-៣ ដងក្នុងមួយថ្ងៃ រហូតទាល់តែរបួសជាសះស្បើយ។
២. ព្យាបាលដំបៅទឹកនោមផ្អែម
យកសំបកផ្លែមង្ឃុតស្ងោរជាមួយទឹកឲ្យពុះ២០នាទី រួចទុកចោលឲ្យក្តៅឧណ្ហៗ បន្ទាប់មកយកកន្លែងដែលមានដំបៅនោះត្រាំជាមួយទឹកនេះនឹងជួយឲ្យផ្សះដំបៅឲ្យបានឆាប់ជាដោយមិនបាច់វះកាត់។
៣. ព្យាបាលរាគរូសរ៉ាំរ៉ៃ
ដាំសំបកមង្ឃុតហាលស្ងួត ២-៣ ដុំ ជាមួយទឹកមួយកែវ និងក្រូចឆ្មាមួយចំហៀងឱ្យពុះ។ សម្រាប់ក្មេងត្រូវដកក្រូចឆ្មាចេញ ផឹក ១-២ ស្លាបព្រាកាហ្វេ រាល់៤ម៉ោងម្តង ចំពោះមនុស្សធំ ផឹក១ស្លាបព្រាកាហ្វេរាល់បួនម៉ោងម្តង។
៤. ការពារស្បែក
ការពារស្បែកពិការរលាក និងការបំផ្លាញពីកាំរស្មីពីព្រះអាទិត្យ ដែលសំបកវាត្រូវបានគេច្នៃធ្វើជាម្សៅសម្រាប់ជំនួយសុខភាពស្បែក និងការពារស្បែកផងដែរ។
*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភព ៈ  Facebook