ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ ផ្លែ​ចេក​!

ផ្លែ​ចេក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​ធម្មជាតិ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​រ៉ែ​។ ក្រៅពីនេះ វា​ក៏​ត្រូវបាន​គេ​រកឃើញ​ថា ជា​អាហារ​ដែល​មាន​សារធាតុ​មាន​ប្រយោជន៍​បំផុត ព្រមទាំង​ល្អ​ចំពោះ​សុខភាព​មនុស្ស​ទៀតផង​។
​ផ្លែ​ចេក​គួរតែ​បញ្ចូល​ទៅក្នុង​ទម្លាប់​របប​អាហារ​សព្វថ្ងៃ​ផង ព្រោះ​តែ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើន និង​ជួយ​ដល់​អាការៈ​ដូចជា​៖
•​    ​ចាញ់​កូន​
•​    ​ព្រឹល​ភ្នែក​
•​    ​ជំងឺ​ទឹកនោម​ផ្អែម
•​    ​ជំងឺ​ពុក​ឆ្អឹង​
•​    ​បាក់​ទឹកចិត្ត
•​    ​មហារីក​តម្រងនោម​​
ផ្លែ​ចេក​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​ចំណី​ដ៏​ល្អ​សម្រាប់​ខួរក្បាល ព្រមទាំង​ធ្វើឲ្យ​មនុស្ស​យើង​កាន់តែ​ឆ្លាត​ដែរ​។ ​
ចំពោះ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ទាំង ដែល​ប្រជាជន​ខ្មែរ​យើង​គួរតែ​ញ៉ាំ​ផ្លែឈើ​ចេក​ជា​ទៀងទាត់​នោះ​មានដូចជា​៖
  1. ​ជួយ​បង្ការ​ការបាត់បង់​ជាតិ​កាលស្យូម និង​បង្កើន​សុខភាព​ធ្មេញ និង​ឆ្អឹង​កាន់តែ​រឹងមាំ​
  2. ​ធ្វើឲ្យ​អ្នក​កាន់តែ​មាន​ភាពឆ្លាតវៃ​
  3. បង្ការ​ជំងឺមហារីក​តម្រងនោម​
  4. ​ជួយ​បំបាត់​ជំងឺ​ស្លេកស្លាំង​
  5. ជួយ​ដល់​ការរំលាយ​អាហារ​កាន់តែ​ស្រួល​
  6. ​ជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
  7. ​អាច​ការពារ​អ្នក​ពី​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​
  8. ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
  9. ​ជួយ​បំបាត់​ការ​រលាក​
  10. ​បង្កើន​ថាមពល​ក្នុង​រាងកាយ​៕

ប្រភព ៖  Health