នៅពេលនិយាយដល់ស្បែកចាស់ជ្រីវជ្រួញ មនុស្សច្បាស់ជាស្អប់មិនចង់ឮពាក្យនេះទេ។ ប៉ុន្តែមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ទេ ថាមូលហេតុអ្វីបានជាស្បែកមនុស្សឆាប់ជ្រីវជ្រួញ។ កត្តាចម្បងបំផុតដែលបង្កឱ្យស្បែកចាស់ជ្រួញគឺដោយសារអាហារតែម្តង។ ខាងក្រោមនេះជាកំពូលអាហារដែលធ្វើឱ្យមនុស្សឆាប់យារស្បែកចាស់ជ្រីវជ្រួញបំផុត។
១. អាហារសម្បូរខ្លាញ់៖ ខ្លាញ់មិនត្រឹមធ្វើឱ្យធាត់ទេ វាថែមទាំងធ្វើឱ្យស្បែកឆាប់ចាស់ជ្រីវជ្រួញទៀតផង។
២. ជាតិអាល់កុល៖ គ្រឿងស្រវឹងគ្រប់ប្រភេទដែលមានជាតិអាល់កុលខ្ពស់ធ្វើឱ្យស្បែកឆាប់ចាស់រហូតដល់ទៅ ៧០ ភាគរយ។
៣. ភេសជ្ជៈផ្ទុកជាតិកាហ្វេអ៊ីន៖ អ្នកគួរជ្រើសរើសពិសាទឹកតែជំនួសឱ្យភេសជ្ជៈសម្បូរកាហ្វេអ៊ីន ព្រោះស្បែកងាយនឹងចាស់ណាស់នៅពេលប៉ះពាល់ជាតិកាហ្វេអ៊ីន។
៤. ស្ពៃជូរ និងប្រភេទជ្រក់ដែលផ្ទុកជាតិពុល (ដាក់ថ្នាំ)៖ ភាគច្រើនអាហារទាំងនេះសុទ្ធតែដាក់ថ្នាំទាំងអស់ វាធ្វើឱ្យជាតិពុលកើនពេញរាងកាយ ជាហេតុធ្វើឱ្យស្បែកចាស់ជ្រីវជ្រួញយ៉ាងរហ័ស។
៥. សាច់អាំង (មានខ្លោចដោយកន្លែង)៖ សាច់អាំងដែលរោលជាមួយផ្សែងគួរចៀសវាងដាច់ខាត ព្រោះវាជាមេបង្កមហារីកលាក់មុខ ហើយវាក៏ជាអ្នកធ្វើឱ្យស្បែកឆាប់ចាស់ជ្រីវជ្រួញដែរ។
៦. អាហារបំពងខ្លាញ់៖ អាហារនេះជាភ្នាក់ងារបង្កមហារីក និងធ្វើឱ្យស្បែកឆាប់ចាស់មុនអាយុ។ គួរកុំពិសារាល់ថ្ងៃពេក៕

ប្រភព ៈ Khmeread