ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

☞☞ វល្លិ៍សាវម៉ៅព្រៃ ជាឱសថដ៏អស្ចារ្យរបស់ដែលយើងមិនបានដឹង ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរៃ ជាបន្លែដ៏មានឱជារស


សូមជួយ share ចែកគ្នាដឹងផង!

* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។
* ការប្រើប្រាស់ជាឱសថៈ
- តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។
- ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេងកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។
 

- ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុក ចាប់សាច់ដុំ
 

- ជាថ្នាំបញ្ចុះសម្ពាធឈាម ផ្កាវាបានបង្ហាញអោយដឹងថា មានសកម្មភាពទៅលើប្រពន្ធ័ សរសៃប្រសាទកណ្តាល ( CNS ) ដែលចុះខ្សោយផងដែរ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦
 

- ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។
 

- ត្រួយរបស់វាខ្ចីៗគេអាចយកមកធ្វើជាបន្លែ និងអន្លក់យ៉ាងឆ្ងាញ់ផងដែរ ជាពិសេសធ្វើ
ចលនាបេះដូងដើរស្រួល សរសៃឈាមរីកធំ។
 

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
 


សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត