ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ដើមសុកឆ្មារ ជាឱសថធម្មជាតិដ៏អស្ចារ្យ! បន្សាបជាតិអាស៊ីតអ៊ុយរិចក្នុងឈាម ឈឺសន្លាក់រ៉ាំរៃដើរមិនរួច ជួយរំលាយគ្រួសក្នុងយម្រងនោម រលាកទងសួត លើសឈាម បន្ថយការរីករាលដាលនៃជំងឺមហារីកដោះ ខួរឆ្អឹង


ជួយ share ចែកគ្នាដឹងគ្រាន់ជាដំណឹងល្អ មិនសូវចុះប្រាក់រកថ្នាំពេទ្យ💰💊


អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។

* កបនឹងជម្ងឺ៖ 
-បន្សាបជាតិអាស៊ីតអ៊ុយរិចក្នុងឈាម (ដែលជាមូលហេតុបណ្ដាលឱ្យរលាកសន្លាក់) បន្ថយការលាក និងហើមសន្លាក់។ បន្ថយកំណកកំបោរក្នុងតម្រងនោម (រំលាយគ្រួសក្នុងក្រលៀន) ជួយសម្រួលការបញ្ចេញទឹកនោម។
ការប្រើហាលឱ្យស្ងួត ដាំទឹកផឹក ដូចផឹកតែប្រចាំថ្ងៃ។

- រំលាយស្លេស្ម៏ បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រលាកទងសួត រលាកសួត។ កំរិតប្រើ៖ (ស្ងួត) 15g-30g ក្នុង១ថ្ងៃ(ស្ងោរផឹក)។ ប្រភព៖ ឱសថបុរាណខ្មែរ Natural Herbals

- ព្យាបាលរាគមួល និងឈាមច្រមុះ។ កំរិតប្រើ៖ (ស្ងួត) 30g-60g ដាំជាមួយទឹក៤កែវ រួចរំងាស់យកត្រឹម២កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។ ប្រភព៖ inetarticle.com

- ព្យាបាលការរលាក៖ នៅពេលដែលអ្នកទទួលរងការរលាក អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។ ប្រភព៖ inetarticle.com

- ព្យាបាលជម្ងឺស្បែក៖ នៅពេលដែលស្បែករបស់អ្នកមានភាពរមាស់ អាចយកស្លឹករបស់វាបុកឲ្យម៉ដ្ឋរួចបិតនៅកន្លែងនោះនឹងទទួលបានការសះស្បើយ។ ប្រភព៖ inetarticle.com

- ការព្យាបាលជំងឺក្អួតមានឈាម៖ កំរិតប្រើ៖ យកស្លឹកស្រស់មួយក្តាប់ដៃ ដាំជាមួយទឹក២កែវ រួចរំងាស់យកត្រឹម១កែវ ទុកឲ្យត្រជាក់ ផឹក២ដងក្នុងមួយថ្ងៃ (ម្តងកន្លះកែវ អាចលាយស្កសរបន្តិចក៏បាន) ព្រឹក និងល្ងាច ផឹកវារហូតទទួលបានអារម្មថាធូរស្បើយ។ ប្រភព៖ inetarticle.com

លើសពីនេះវាមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖
- គេយកដើមនេះ នឹងស្លឹក ដាំទឹកហូបអាចព្យាបាលជំងឺលើសឈាម បានយ៉ាងពូកែ។
- ពេលសត្វឆ្មាឈឺ យើងអាចយកយកស្លឹកវាពូតយកទឹកអោយឆ្មាផឹក នឹងបានជាសះស្បើយ។
-បន្ថយការជ្រាបចូលជាតិស្ករទៅក្នុងឈាម បង្កើនការប្រើប្រាស់ជាតិស្ករក្នុងសាច់ដុំ (បន្ថយការវិវត្តនៃជំងឺទឹកនោមផ្អែម)
-ព្យាបាលដំបៅក្រពះ និង ពោះវៀន
-បន្ថយការរីករាលដាលនៃជំងឺមហារីកដោះ ខួរឆ្អឹង គ្រាប់ឈាម ពោះវៀនធំ ....ជាដើម
-សម្រួលការងារបេះដូង និង សរសៃឈាម (បន្ថយសម្ពាធឈាម សម្រាប់អ្នកជំងឺលើសឈាម)។
របៀបប្រើ៖ ហាលឱ្យស្ងួត ដាំទឹកផឹក ដូចផឹកតែប្រចាំថ្ងៃ នឹងមានអាយុវែងយឺនយូរ។

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ 

☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ប្រភព៖  Facebook💉
ប្រភព