ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

សូម​ប្រយ័ត្ន​! ក្រោយ​ពី​បាយ​រួច​ភ្លាម ហាម​ធ្វើ​រឿង​ទាំងនេះ​

ក្រោយ​ពី​ញ៉ាំ​អាហារ​ពេលព្រឹក ថ្ងៃត្រង់ និង​ពេលយប់ ឬ​អាហារ​ផ្សេងៗ យើង​ទាំងអស់​គ្នា​ច្រើន​តែ​មាន​ទម្លាប់​ដូចខាងក្រោម​នេះ​។ យ៉ាងណាមិញ ទម្លាប់​តិចតួច​ទាំងនេះ​អាច​បណ្តាលឲ្យមាន​បញ្ហា​ធំដ​ល់​សុខភាព​យើង​បាន ប៉ុន្តែ​មិន​សូវ​មាន​នរណា​ដឹង​ឡើយ​។ 

​ញ៉ាំ​ផ្លែឈើ​


ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​ធម្មជាតិ ជីវជាតិ ជាតិ​សរសៃ និង​សារធាតុ​ផ្សេងៗ​ទៀត​ជាច្រើន អាច​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវការ​ពេល​កាន់តែ​យូរ​ក្នុងការ​បឺត​ស្រូប​ចូលទៅ​ក្នុង​រាងកាយ​។ បើសិន​ជា​អ្នក​ញ៉ាំ​ផ្លែឈើ​ក្រោយ​បាយ​រួច អ្នក​ប្រឈម​ខ្ពស់​នឹង​ការភឺ ក្រហាយ​ដើមទ្រូង និង​ក្រពះ​កិន​មិនបាន​ល្អ​ទេ​។​

ជក់បារី​
មនុស្ស​គ្រប់គ្នា​តែងតែ​ដឹង​ហើយ​ថា ការជក់បារី​មិន​ដែល​មាន​ប្រយោជន៍​អ្វី​ដល់​សុខភាព​ឡើយ ថែម​ទាំង​បំផ្លាញ​សុខភាព​ទៀត ដូច្នេះ​អ្នក​ដែល​មាន​ទម្លាប់​ជក់បារី​ក្រោយ​បាយ​រួច​ច្បាស់​ជា​គ្មាន​អ្វី​និយាយ​ច្រើន​ពី​ខូចសុខភាព​ឡើយ​។ មានន័យ​ថា ជាតិ​នីកូទីន​នឹង​ដ​ក់ជាប់​ក្នុង​ម៉ូលេគុល​អុកស៊ីសែន​សម្រាប់​ទៅ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​ធ្វើឲ្យ​រាងកាយ​បឺត​ស្រូប​សារធាតុបង្ក​មហា​រីកចូល​ក្នុង​ខ្លួន​កាន់តែខ្លាំង រហូត​ដល់​ប្រឈម​ខ្ពស់​នឹង​មហារីក​ពោះវៀន ឬ​សួត​បាន​។ 

ញ៉ាំ​កាហ្វេ ឬ​តែ​
រឿង​នេះ​ទំនងជា​មិនមាន​អ្វី​ខុស​ឡើយ​ក្នុងការ​ញ៉ាំ​កាហ្វេ​ក្តៅ​មួយពែង​ក្រោយ​ពី​បាយ​រួច ប៉ុន្តែ​ការធ្វើ​បែប​នេះ​អាច​រំខាន​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណី​អាហារ​ដែល​ញ៉ាំ​រួច​។ តែ​ផ្ទុក​ទៅដោយ Tannic Acids ដែល​អាច​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​ម៉ូលេគុល​ជាតិ​ដែក និង​ប្រូតេអ៊ីន​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​។ អ្នកវិទ្យាសាស្ត្រ​និយាយថា សកម្មភាព​មួយ​នេះ​នឹង​កាត់បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ដែក​ក្នុង​ខ្លួន​រហូតដល់ ៨០​ភាគរយ ដែល​ធ្វើឲ្យ​ប្រឈម​ខ្លាំង​នឹង​ការ​កង្វះ​គ្រាប់​ឈាម មិន​ឃ្លាន​អាហារ ត្រជាក់​ចុងដៃចុងជើង ឈឺ​ទ្រូង វិលមុខ ឬ​អស់កម្លាំង រហូត​ដល់​ស្បែក​ទៅ​ជា​ស្លេកស្លាំង​ថែម​ទៀត​។ 

ងូតទឹក​
ការ​ងូតទឹក​ក្រោយពី​បាយ​រួច​ធ្វើឲ្យ​លំហូ​រឈាម​ទៅដៃ និង​ជើង​កាន់តែច្រើន ដូច្នេះ វា​នឹង​កាត់បន្ថយ​លំហូរ​ឈាម​ក្នុង​ក្រពះ​។ កាលណា​ក្រពះ​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់ វា​នឹង​មិន​អាច​រំលាយ​អាហារ​បានល្អ​ឡើយ​។ ដូច្នេះ​វា​នឹង​បង្ក​ជាការ​ឈឺក្រពះ និង​ខ្សោយ​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ថែមទៀត​។ 

គេង​ភ្លាម​
ទាំង​គេ​ទាំង​ខ្ញុំ​តែងតែ​ចង់ទៅ​គេង​ភ្លាម​ក្រោយ​ពី​បាយ​រួច​។ ប៉ុន្តែ​បើសិនជា​អ្នក​ធ្វើ​បែប​នេះ​មែន អ្នក​នឹង​អាច​ប្រឈម​ខ្ពស់​នឹង​ការ​ភ្ញាក់​ពី​គេង​មក​វិញ​ទាំង​មិន​ស្រួល​ក្នុង​ខ្លួន​ដូចជា ហើម​ពោះ មាន​ទម្លាប់​មិន​ល្អ​ក្នុង​ការ​គេង​ខុស​ពេល និង​ក្រហាយ​ក្នុង​ទ្រូង​នៅពេល​យប់​៕

ប្រភព:  Health