សរសេរដោយ ភ្នំពេញដេលីញូវ
ត្រកួនផ្តល់ ផលប្រយោជន៍ ច្រើនដល់ អ្នកបរិភោគ ។ សារជាតិ
ដែលគេស្គាល់ច្បាស់ ក្នុងត្រកួននោះ គឺបេតាឃែរ៉ូទីន ដែលជាប្រភពដើម របស់វីតាមីនអា ។ វីតាមីនទាំងនេះ
ពេលបរិភោគទៅ ជួយដល់ភ្នែក ធ្វើឱ្យគ្រាប់ភ្នែក មានទឹកចិញ្ចឹម គ្រាប់ភ្នែកមិនស្ងួត
មិនក្រហាយ និងពិសេស ជួយឱ្យគ្រាប់ភ្នែកមើលទៅស្រទន់ស្អាតទៀតផង ។
ក្រៅពីនេះ ត្រកួននៅមាន ធាតុដែក ជំនួយឈាម កាល់ស្យូម និង ហ្វូស
ហ្វ័រ ។ សារជាតិទាំងនេះជំនួយដល់ឆ្អឹង និង ធ្មេញរឹងមាំ ។ ជាមួយ គ្នានេះដែរ
ត្រកួននៅមានកាកសរសៃ ជួយួឱ្យការបន្ទោបង់ស្រួល ពិសេសជាងនេះ ត្រកួននៅមានសារជាតិ
ម៉្យាងទៀតមានតួនាទីកាត់បន្ថយ សារជាតិស្ករក្នុងសរសៃ ឈាម ។
ចំពោះអ្នកកើតរោគទឹកនោមផ្អែម បើបានយកទឹកត្រកួនលាយជាមួយ
អំបិលបៀមទុកក្នុងមាត់ឱ្យបានប្រហែល ២ នាទី មួយថ្ងៃ ២ ដង នឹងជួយ បំបាត់អាការដំបៅ
ពងបែកក្នុងមាត់ បានផងដែរ ។
ដោយឡែក ការស្រាវជ្រាវ ចុងក្រោយបំផុតនេះ គេនៅបានរកឃើញទៀតថា
ការបរិភោគត្រកួនក្រោយពីស្រវឹង អាចជួយកាត់បន្ថយអាការ ពុលគ្រឿងស្រវឹង
បានមួយកម្រិតថែមទៀត ៕