បញ្ហាសុខភាព គឺជាកត្តាសំខាន់បំផុតសំរាប់ជីវិតមនុស្សមា្នក់ៗ
ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណដែលត្រូវបានចាត់ទុកថាជាឪសថមួយដ៏មានប្រសិទ្ធភាពសំរាប់ជួយធ្វើអោយសុខភាពល្អនោះ
បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅផងដែរ ។
ជាការពិតប្រសិនបើគេធ្វើដំណើរឆ្លងកាត់តាមផ្លូវក្បែរបណ្តាសួនច្បារសំខាន់ៗនានា
រឺតាមផ្លូវពហុកីឡាឋានជាតិអូឡាំពិច មិនថាពេលព្រឹក ឬ ពេលល្ងាច នោះគេប្រាកដជាអាចលឺនូវសម្លេងមនុស្សម្នាយ៉ាងច្រើនកំពុងហាត់ប្រាណស្ទើរឥតដាច់ឡើយ
។
ជាមួយសំលៀកបំពាក់កីឡា និងទឹកមុខញញឹម លោកអ៊ុំ ម៉ៅ សំណាង
បានអោយដឹងថា “ខ្ញុំ តែងតែមកហាត់ប្រាណជារៀងរាល់ថ្ងៃ ដោយសារតែចង់បានសុខភាពល្អ” ។ គាត់បានបន្តទៀតថា “ការហាត់ប្រាណអាចជួយអោយខ្ញុំជា
និងការពារនូវជំងឺជាច្រើនមុខទៀតផង” ។

ស្របពេលនោះដែរ លោកពូ សៅ សារិន មានសំបុរខ្មៅស្រអែម រាងកាយមាំមួន
ដែលកំពុងធ្វើចលនាតាមចង្វាក់រាំនោះ ក៏បានចំនាយពេលរបស់គាត់បញ្ជាក់ដែរថា “ខ្ញុំបានចាប់ផ្តើមការហាត់ប្រាណ
គឺ នៅក្រោយពេលដែលទទួលបានការណែនាំពីសំនាក់គ្រូពេទ្យដែលថា ការហាត់ប្រាណជាប្រចាំអាចជួយអោយសុខភាពល្អ
និងអាចជួយអោយកាត់បន្ថយអត្រាគ្រោះថ្នាក់របស់ជំងឺទឹកនោមផ្អែម ដែលជាជំងឺចាស់របស់ខ្ញុំ
ទៀតផង” ។
ចំនែកឯ យុវសិស្សបីនាក់ទៀត គឺ គឹម លី រី ណា និង តាន់ តេ ដែលកំពុងអង្គុយជជែកលេងពីការសិក្សារបស់ពួនគេ
ក៏បានបន្ថែមទៀតដែរថា “ការហាត់ប្រាណជាប្រចាំអាចជួយអោយមានអារម្មណ៍ស្រស់ស្រាយ និងបាត់អស់នូវការនឿយហត់
ការតប់ប្រមល់ផ្សេងៗក្រោយពីការសិក្សាដ៏យ៉ូរមក” ។ ក្នុងនោះ
គឹម លី បានលើកឡើងថា “ការហាត់ប្រាណបានជួយអោយខ្ញុំមានអារម្មណ៍ថាមានការវាងវៃ
និង រហ័សរហួន ក្នុងការ សិក្សាផងដែរ” ។
ភារម្យ ដែលត្រូវបានគេចាត់ទុកថាជាគ្រូបង្រៀនរាំ (ចលនាហាត់ប្រាណ)
បានចូលរួមជាយោបល់ដែរថា “មានមនុស្សកាន់តែច្រើនឡើងៗ មកធ្វើការហាត់ប្រាណជាមួយខ្ញុំ ហើយម្នាក់ៗតែងតែនិយាយសសើរមិនដែលខាន
ពីអត្ថប្រយោជន៍នានាដែលទទួលបានក្រោយពីការហាត់ប្រាណ”
កំពុងអង្គុយដោយស្ងប់ស្ងាត់តែម្នាក់ឯង យុន បានចូលរួម ជាគំនិតថា “ការហាត់ប្រាណមានសារសំខាន់ណាស់” ។ “ខ្ញុំតែងមកហាត់ប្រាណជាប្រចាំនាពេលល្ងាច
ដោយខ្ញុំចង់បាននូវសុខភាពល្អ” ។ ជាមួយនិងគ្នានេះដែរ យុនបន្តថា
“ការហាត់ប្រាណបានផ្តល់អោយខ្ញុំមិនត្រឹមតែសុខភាព ប៉ុណ្ណោះទេ
ការហាត់ប្រាណក៏បានផ្តល់អោយខ្ញុំនូវមិត្តភាព សាមគ្គីភាព ដ៏ល្អទៀតផង ជាជាងការចំនាយពេលវេលាទំនេរ
ឥតប្រយោជន៍ ប្រព្រឹត្តិអំពើមិនល្អ” ។
ចំនែក លោកវេជ្ជបណ្ឌិត ស៊ុយ សុវណ្ណារ៉ា មកពីមន្ទីរពេទ្យកាឡូម៉ែត្រមានប្រសាសន៍ដែរថា
“ការហាត់ប្រាណពិតមានសារសំខាន់ណាស់ ជាពិសេសសំរាប់សុខភាព ដោយហេតុថាការហាត់ប្រាណជាប្រចាំក្នុងមួយថ្ងៃអោយបាន
១៥ នាទី ហើយយ៉ាងតិច ៣ ដងក្នុងមួយសប្តាហ៍ ជួយអោយយើងកាត់បន្ថយជំងឺផ្សេងៗដែលទាក់ទងជាមួយសសៃឈាម
និងបេះដូង ពីព្រោះវាបានជួយកាត់បន្ថយកំនកជាតិខ្លាញ់នៅក្នុងឈាម និង ជាតិលីពីតដែលជាសារធាតុអាក្រក់ចេញពីរាង្គកាយរបស់យើង” ។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា “អត្ថប្រយោជន៍សំខាន់មួយទៀតរបស់ការហាត់ប្រាណ
គឺជួយយើ កំចាត់ចោលនូវជំងឺ Stress” ។ “ទន្ទឹមនឹងការរីកចំរើននៃសេដ្ឋកិច្ចនោះ Stress បានកើតឡើងកាន់តែច្រើនៗ
ដូច្នោះហើយការហាត់ប្រាណជាសកម្មភាពមួយដ៏មានប្រសិទ្ធភាពដោយជួយព្យាបាលជំងឺនេះ
និងធ្វើអោយមានអារម្មណ៍ស្រស់ថ្លាទៀតផង” គាត់បន្ថែម ។