រាល់ពេលទទួលទានអាហារ
គឺជាពេលដែលបណ្តាផ្នែកនៃសរីរាង្គត្រូវធ្វើការនឿយហត់។ អាស្រ័យហេតុនេះ
ក្រោយពេលទទួលទាន ផ្នែកទាំងនោះចាំបាច់ត្រូវបានសម្រាក។ មានកិច្ចការខ្លះ
ប្រសិនធ្វើភ្លាមក្រោយពេលទទួលទាននឹងមិនល្អបន្តិចណាឡើយ។
១-មិនជក់បារី

ការស្រាវជ្រាវរបស់អ្នកជំនាញការបញ្ជាក់ថា
ការជក់បារីក្រោយពេលបាយ ស្មើជក់១០ដើមពេលពុំទាន់ទទួលទាន ឬ
ពេលកំពុងឃ្លាន។ រឿងនេះមានន័យថា ជក់បារីក្រោយពេលបាយ
នឹងធ្វើឱ្យកើនលទ្ធភាពកើតជំងឺមហារីកខ្ពស់ជាងប្រៀបនឹងធម្មតា។
២ -មិនបរិភោគផ្លែឈើភ្លាមក្រោយពេលបាយ
បរិភោគផ្លែឈើភ្លាមក្រោយពេលបាយ
នឹងធ្វើឱ្យក្រពះផ្ទុកពេញខ្យល់។ វានឹងធ្វើឱ្យអ្នកទល់ខ្យល់ពិបាកទ្រាំ
រារាំងការរំលាយអាហារ។ ដោយហេតុនេះ គួរបរិភោគផ្លែឈើក្រោយពេលបាយ១-២ម៉ោង ឬ
១ម៉ោងមុនពេលបាយ។
៣-មិនផឹកតែ
ព្រោះថា តែនិយាយរួមផ្ទុកបរិមាណអាស៊ីតខ្ពស់។
បរិមាណអាស៊ីតនេះ នឹងធ្វើឱ្យបរិមាណប្រូតេអ៊ីនក្នុងអាហារ ដែលយើងទើបបរិភោគ
ប្រែជាពិបាករំលាយ។
៤-មិនបន្ធូរខ្សែក្រវាត់
បន្ធូរខ្សែក្រវាត់ភ្លាមក្រោយពេលបរិភោគ
នឹងធ្វើឱ្យពោះវៀនងាយត្រូវរមួល ហើយអាហារនឹងត្រូវស្កាត់មកវិញ។
រឿងនេះពុំត្រឹមតែមិនល្អសម្រាប់ពោះវៀនប៉ុណ្ណោះទេ
តែថែមទាំងមិនល្អចំពោះក្រពះ។
៥-មិនដើរភ្លាមក្រោយពេលបាយ
មនុស្សគ្រប់គ្នាតែងនិយាយថា ដើរប៉ុន្មានជំហានក្រោយពេលបាយ
នឹងអូសបន្លាយជីវិតរបស់អ្នក។ ជាក់ស្តែងនោះ រឿងនេះមិនមែនជាការពិតទេ។
ការដើរនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ
មិនអាចស្រូបយកសារជាតិជីវជាតិពីពួកចំណីអាហារ ដែលយើងបរិភោគចូល។
៦- មិនងូតទឹកទោះបីងូតក្នុងអាង ឬ ងូតដោយរ៉ូប៊ីណេ
ការងូតទឹកនឹងធ្វើឱ្យកើនបរិមាណចរាចរឈាមទៅដល់បាតដៃ បាតជើង
និងសរីរាង្គ ធ្វើឱ្យបរិមាណឈាមជុំវិញក្រពះបន្តថយចុះ។
រឿងនេះនឹងធ្វើឱ្យខ្សោយប្រព័ន្ធរំលាយអាហារក្នុងក្រពះរបស់យើង។
៧-មិនគេងភ្លាមមួយរំពេច
ក្រោយពេលបរិភោគ ប្រសិនយើងគេងភ្លាមនោះ
អាហារដែលយើងបរិភោគនឹងមិនត្រូវបានរំលាយល្អ។ រឿងនេះនឹងបង្កជាស្ថានភាពរលាកផ្លូវពោះវៀន
និងជំងឺក្រពះ៕
By:
healthcambodia.org