ការទទួលទានគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជាយើងនៅពេលមានកម្មវិធីអ្វីមួយ
រមែងតែងតែមានជារើយៗ វាកម្រណាស់
ដែលគេងៀកទៅរកការសម្បាយរីករាយដោយវិធីផ្សេង ក្រៅពីការបង្កបរិយាយទទួលទានគ្រឿងស្រវឹងអោយកាន់តែសម្បាយទៅៗ
នោះ ។ ដូច្នេះហើយការទទួលទានគ្រឿងស្រវឹង
ពេលខ្លះធ្វើអោយមនុស្សមួយចំនួនពេលជាតិស្រវឹងចូលខ្លួនហើយ ហាក់ធ្វើអោយ
ពូកគេកា្លយជាមនុស្សមួយថ្មី បែរជាពូកែនិយាយ
និយាយមិនចេះចប់ ហ៊ានដេញចាប់កូនក្រមុំគេ និងពេលខ្លះក្លាហានដល់ហ៊ានជាន់
មីនមិនទាន់ផ្ទុះក៏មាន ។ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនលើសកំណត់មិនមានផលល្អចំពោះសុខភាពទាល់តែសោះ
បើផ្អែកតាម ការស្រាវជ្រាវរកឃើញនៃអ្នកជំនាញ
។ ដូចការចុះផ្សាយតាមរយៈកាសែត និងទស្សនាវដ្តីកន្លងហើយបានបញ្ជាក់ថា សំរាប់បរុស
ម្នាក់មិនអាចហូបស្រាបៀរឱ្យលើសពីពីរកែវទេក្នុងមួយថ្ងៃ ចំពោះស្រ្តីក៏ដូចគ្នាដែរ គឺក្នុងម្នាក់មិនអាចហួបស្រាបៀរឱ្យលើសពីមួយ
កែវទេក្នុងមួយថ្ងៃ ។
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យសហរដ្ឋអាមេរិកបានបង្ហាញថា
ចំពោះមនុស្សទូទៅដែលនិយមចូលចិត្តពិសាស្រាបៀរ ពីរ ឬ
បីកែវក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃជាប់ៗគ្នាច្រើនឆ្នាំ នឹងប្រឈមជាមួយនឹងជំងឺមហារីកក្រពះរហូតដល់ទៅ
៧៥ ភាគរយ បើ ប្រៀបធៀបទៅនឹងមនុស្សដែលមិនពិសាវា ។
ប៉ុន្តែមនុស្សខ្លះមានប្រភេទហ្សែនម្យ៉ាងដែលអាចទប់ទល់បញ្ហានេះអោយធ្លាក់ចុះត្រឹមតែ
២០ ទៅ ២៥ ភាគរយប៉ុណ្ណោះ ។ តែទោះជាយ៉ាងនេះក្តី
មនុស្សប្រភេទនេះក៏គង់មានថ្ងៃណាមួយកើតនូវជម្ងឺមហារីកនេះដូចតែគ្នា បើគេនៅតែចូលចិត្តពិសាស្រាបៀរជាប់ៗគ្នាជារៀងរាល់ថ្ងៃ
។ ដូច្នេះប្រសិនបើយើងទាំងអស់គ្នាមិនពិសាស្រាបៀរទេនោះ បញ្ហាទាំង អស់នេះក៏មិនអាចកើតមានចំពោះខ្លួនយើងដែរ
។
បើតាមគេហទំព័រ Khmerzoom ក៏បានបង្ហាញប្រាប់ដែរថា
ពិសាស្រាបៀរជាប្រភពប្រឈមនឹងជំងឺមហារីក
ការហូបស្រាបៀរ ស្រាលាយ ឬស្រាមួយកែវសម្រាប់អាហារ
ពេលព្រឹកឬ ល្ងាចនោះគឺគ្មានប្រតិកម្មខ្លាំងក្លាអ្វីដល់សុខភាពទេ ព្រោះការហូបតិចតួចបែបនេះ
វាជាជំនួយឪ្យពិសាបាយបានកាន់តែច្រើន ។ តែបើអ្នកហូបស្រា ស្រាបៀរច្រើន
កែវក្នុងមួយថ្ងៃ គឺឱកាសដែលនឹងកើតជំងឺមហារីកសុដន់ក៏មានច្រើនជាងពាក់កណ្តាល
ចំពោះស្រ្តី ។ ចំណែកទ្រឹស្តីអ្នកស្រាវជ្រាវមួយក្រុមទៀតនៅសហរដ្ឋអាមេរិកប្រាប់ ឱ្យដឹងថា
ការផឹកស្រា ស្រាបៀរ គឺមានជាតិអាល់កុលទៅជំរុញកម្រិតអេស្ត្រូជេនឱ្យបង្កើនបន្ថែមឡើង ដែលជាប្រភពទំនាក់ទំនងនៃការកើតជំងឺមហាររីកសុដន់
។