ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

វិធីទទួលទានផ្លែឈើ ឲ្យបានប្រយោជន៍ខ្ពស់


ការ​ញ៉ាំ​ផ្លែឈើ ផ្តល់​ផល​ល្អ និង​បាន​ប្រយោជន៍​ច្រើន ដល់​រាងកាយ ប៉ុន្តែ​ត្រូវ​ញ៉ាំ​នៅពេល​ពោះ​ទទេ ទើប​បាន​ផល​ប្រយោជន៍​ល្អ​បំផុត ព្រោះថា​:

១-​នៅពេល​ដែល​ពោះ​ទទេ រាងកាយ​នឹង​ស្រូប​ជញ្ជក់​យក​វី​តាន​មីន​និង​សារ​ធាតុដែក ពី​ផ្លែឈើ​ទៅ​ប្រើ​បាន​យ៉ាង​ពេញទំហឹង និង​មាន​ប្រសិទ្ធភាព​បំផុត ។ អ្នក​ដែល​ចង់​ឲ្យ​ស្បែក​ល្អស្អាត និង​គួរ​ភ្លេច​អាថ៌កំបាំង​នេះ ។​

២-​សរសៃអាហារ (Fiber) នៅក្នុង​ផ្លែឈើ នឹង​ដើរ​តួនាទី​បោសសម្អាត​សារធាតុ​ពុល ដែល​សេសសល់​នៅ​ខាងក្នុង​ប្រព័ន្ធ​រំលាយ​អាហារ បាន​ល្អ​និង​ជួយ​ការពារ​មិន​ឲ្យ​ហើមពោះ​ទៀតផង។​
៣-​ពោះវៀន មិនចាំបាច់​ធ្វើ​ការ​ធ្ងន់​ពេក ព្រោះ​ផ្លែឈើ មាន​អង់​ហ្ស៊ី​ម ដែល​អាច​រំលាយ​ខ្លួនឯង​បាន ប្រសិនបើ​មិន​មាន​អាហារ​ច្របូកច្របល់​រាងកាយ​ក៏​នៅ​ស្ងៀម បណ្តោយ​ឲ្យ​ផ្លែ​ឈើ​ចាត់ការរំលាយ​ដោយ​ខ្លួនឯង​ជា​ការផ្តល់​ពេលវេលា​ឲ្យ​ពោះវៀន បាន​សម្រាក់​ផងដែរ ។​

៤-​អង់​ហ្ស៊ីម​ដែល​ចេញពី​ផ្លែឈើ នៅ​មិន​បាន​យូរ ប្រសិនបើ​យើង​ញ៉ាំ​ផ្លែឈើ នៅពេល​ដែល​ក្នុង​ពោះ មាន​អាហារ​ផ្សេង​នៅ​ជាមួយ ផ្លែឈើ​នឹងត្រូវ​ផ្ទុក​ក្នុង​ពោះ​យូរ រហូត​ដល់​អង់​ហ្ស៊ីម ដែល​មាន​ប្រយោជន៍​ខូចខាត​អស់ ។ ប៉ុន្តែ​ប្រយោជន៍​ទាំងអស់នេះ នឹង​បាត់​ទៅ​អស់ មិន​មាន​សល់​ប្រសិនបើ​ផ្លែ​ឈើ​ដែល​អ្នក​ញ៉ាំ ជា​ផ្ល​ឈ​ត្រាំ ឬ​ផ្លែឈើ​កំប៉ុង ។ ហេតុដូច្នេះ​ហើយ បើ​អ្នក​ចង់​បានផលប្រយោជន៍​ពី​ផ្លែឈើ អ្នករ​ញ៉ាំ​ផ្លែឈើ​ស្រស់ ៕

By: cen.com.kh