
ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា បន្លែ និងផ្លែឈើ ប្រយោជន៌ ក្នុងការកាត់បន្ថយ ជំងឺមហារីកសួត។ បន្លែ និងផ្លែឈើមានផ្ទុកនូវ សមាសភាគ ជីវសកម្មផ្សេងៗ និងមានសារ សំខាន់បំផុត សម្រាប់អ្នកបរិភោគ ទូទៅផងដែរ ។ ប្រសិនបើ លោកអ្នកពិសាបារី សូមបរិភោគបន្លែ និងផ្លែឈើ អោយបានច្រើន ព្រោះវាអាច កាត់បន្ថយ កោសិការ បង្កមហារីក ជាបន្ដបន្ទាប់។
លោក Stephen Heaht សមាជិក នៃមជ្ឍមណ្ឌល ការពារជំងឺមហារីក បានសម្ដែង ការត្រេកអរ ចំពោះលទ្ធផល នៃការស្រាវជ្រាវនេះ ដោយសារតែ វាអាចជួយដល់ អ្នកញៀនបារី។ ប៉ុន្ដែលោកក៏បាន ផ្ដល់អនុសាសន៍ដល់ សាធារណៈជនថា មធ្យោបាយ តែមួយគត់ សម្រាប់កាត់បន្ថយ ជំងឺមហារីកសួត គឺការ ឈប់ជក់បារី៕
By: superkhmer