មមាញជាប្រភេទរុក្ខជាតិម្យ៉ាងដែលភាគច្រើនមានដុះនៅក្នុងខែវស្សា
លើទីវាលដែល មិនសូវសំបូរស្មៅ និងគ្មានរុក្ខជាតិផ្សេងៗ ។ ប្រជាកសិករមិននិយមដាំវាទេ
ព្រោះវាសំបូរ និង ងាយដុះនៅរដូវវស្សា ។
មមាញយើងតែងតែសង្កេតឃើញមានដុះបីប្រភេទនៅក្នុងព្រះរាជណាចក្រកម្ពុជាយើង
១-មមាញខ្មោច: មានដើមរឹង
មានក្លិនក្រពុលខ្លាំង ប៉ុន្តែគេអាចយកវាទៅហាលអោយ ស្ងួតយកមកដាំជាមួយទឹកពុះឆ្អិន
ទទួលទានដើម្បីបញ្ចុះកំដៅក្នុងខ្លួន ។

២-មមាញ(កូនកាត់): អ្នកខ្លះហៅថាមមាញព្រៃ មមាញប្រភេទនេះវាកើតចេញពីការបង្កាត់ពូជរវាងមមាញខ្មោច
និងមមាញធម្មតា(មមាញសំរាប់ជ្រក់) ។ មមាញកូនកាត់នេះ ដើមរបស់វារឹងជាងមមាញធម្មតា
តែទន់ជាងមមាញខ្មោច ហើយគេក៏អាចយកវាទៅជ្រក់ បានដែរ ថ្បិតតែវាមានខ្លិនក្រពុលបន្តិច ។
៣-មមាញ(សំរាប់ជ្រក់): មមាញប្រភេទនេះ
អ្នកខ្លះហៅថាមមាញស្រុក រឺ មមាញជ្រក់ ។ ជាធម្មតា មុនយកវាទៅជ្រក់
គេយកវាទៅហាលឲ្យស្រពាប់ខ្លាំង ស្ទើរតែស្ងួតជាតិទឹកក្នុងដើម ទាំងស្រុង ទើបគេយកវាជ្រក់តាមតម្រូវការ
អ្នកខ្លះជ្រក់លាយជាមួយបន្លែផ្សេងៗ ដូចជា មើម ខ្ទឹមស សណែ្តកបណ្តុះ ម្ទេសប្លោក ។ល។ ឯអ្នកខ្លះជ្រក់មិនបាច់លាយបន្លែអ្វីទាំងអស់ ។
មមាញជ្រក់ពិតណាស់ប្រសិនអ្នកពូកែជ្រក់វា វានឹងផ្តល់ឱជារសឆ្ងាញ់ពិសា ប្រសិនហូប
វាជាមួយត្រីអាំង ។