
ការសិក្សាបានបង្ហាញថា ការញ៉ាំផ្លែប៉ោមមួយខាំក្នុងមួយថ្ងៃ អាចឲ្យអ្នកទទួលបានសារធាតុប្រឆាំងអុកស៊ីតករដ៏មានប្រសិទ្ធភាព រួមទាំងវីតាមីន C ប្រមាណ ១៥០០ មិល្លីក្រាមឯណោះ។
ដោយសារផ្លែប៉ោមមានផ្ទុកនូវបរិមាណ រ៉ែ និងវីតាមីនចម្រុះដ៏ច្រើន វាពិតជាអាហារល្អ ដើម្បីបំប៉នសុខភាពឈាម។
ផ្លែប៉ោម សម្បូរទៅដោយអាស៊ីតមានប្រយោជន៍ ដែលសម្រួលអវយវៈថ្លើមក្នុងការលាងសម្អាតជាតិពុល និងការរំលាយអាហារ។
ទឹកខ្មេះដែលចម្រាញ់ចេញពីជាតិជូររបស់ផ្លែប៉ោម អាចការពារការកកើតនៃកករក្នុងតម្រងនោម ដែលបង្កទៅជាដុំក្រួស។
សំបកផ្លែប៉ោមមានផ្ទុកនូវសារធាតុ ដែលអាចលាងជម្រះជាតិពុលនៅក្នុងឈាម និងរក្សាប្រូតេអីុនក្នុងប្រព័ន្ធរំលាយអាហារ។
ការទទួលទានផ្លែប៉ោមរាល់ថ្ងៃ ក៏អាចជួយបន្ទាបជាតិកូលេស្តេរ៉ូល និងកាត់បន្ថយរោគស្បែកនានាផងដែរ៕
By:
khmer.phnompenhpost