ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អាហារជួយធ្វើឲ្យ អារម្មណ៍ស្រស់ថ្លា


Posted by Cambodia IDS on Tuesday, May 25, 2010 Under: Health and Life



ពោត​លីង (Popcorn) ៖ ក្លិន និង​សារធាតុ​ស្អិត​របស់​ ពោត​លីងជំរុញ​ឱ្យ មាន​ភាពសប្បាយ​រីករាយ​នៅពេល ​អ្នក​ញ៉ាំ​វា។ អ្នកជំនាញ​ជាច្រើន​បាន និយាយថា ពោត ​ជា​ធញ្ញជាតិ​មួយ​ប្រភេទ ដែល​ធ្វើឱ្យ​អ្នកមាន​ផ្ទៃមុខ ​ស្រស់ថ្លា។

លោក ដេ​ប្រា វ៉​ត​ធ័​រ​ហាវ (Debra Water House) មាន ប្រសាសន៍ថា ម្ហូបអាហារ ដែល​សំបូរ​ជាតិ កាបូ​អ៊ី​ដ្រា​ត (Cabohydrate) បានធ្វើ ឱ្យ​អារម្មណ៍​របស់​អ្នក​ស្រស់ ស្រាយ និង​មាន​ស្នាមញញឹម​ជានិច្ច។

- ចេក ៖ វា​ជា​ផ្លែឈើ​សំបូរ​ទៅដោយ វីតាមីន B ៦ ដែល ​ជំនួយ​ដល់ ខួរក្បាល ហើយ​ចេក​ក៏​សំបូរ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​កាក​សរសៃ (Fiber) ផងដែរ។ វា​ជា​អាហារ ដែល​គេ​ចូលចិត្ត​ញ៉ាំ​ស្ទើរតែ​ពាសពេញ ពិភពលោក​ជាពិសេស​នៅ​តំបន់​ត្រូពិច​នាបច្ចុប្បន្ន​នេះ។

-ទឹក ៖ ជា​សារធាតុ​សំខាន់បំផុត​សម្រាប់​តម្រូវការ​រាងកាយ​របស់ មនុស្ស។ ក្រុម​វេជ្ជបណ្ឌិត​បាន ផ្ដល់​អនុ​សាសន៍​ថា ការ​ញ៉ាំ​ទឹក​ពី៦ ទៅ៨កែវ ក្នុង​មួយថ្ងៃ​វា​អាចជួយ​ឱ្យមាន​សុខភាព​ល្អ។

- ត្រី​សា​ម៉ុង (Salmon) ៖ ជា​ត្រី​មួយ​ប្រភេទ ដែល​សំបូរ​ទៅដោយ​ប្រូតេអ៊ីនផ្សេងៗ ជាច្រើន​មុខ។ ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​ត្រី​សា​ម៉ុង មានការ​ភ្លេចភ្លាំង​តិច និង​មិនសូវមាន ​ជំងឺ​ថប់​អារម្មណ៍​ឡើយ៕