សុខភាពរបស់អ្នកនឹងគ្មានបញ្ហាឡើយ
ប្រសិនបើបានថែទាំដោយវិធីងាយៗដូចខាងក្រោមនេះ៖
១-
កុំខ្ជិលដូរអេប៉ុងលាងចាន ត្រូវប្ដូរថ្មីរៀងរាល់ខែ ពីព្រោះអេប៉ុងនេះហើយជាឧបករណ៍ដែលមេរោគចូលចិត្តមកពូនផ្ដុំគ្នា
បំផ្លាញសុខភាពអ្នក។
២-
ប្រើទឹកសាប៊ូលាងចានជូនផ្ទៃដែលអ្នកធ្វើម្ហូបឲ្យស្អាត ហើយជូតម្ដងទៀតដោយទឹកសម្លាប់មេរោគរាល់លើក
ក្រោយពីធ្វើម្ហូបរួច ដើម្បីសម្លាប់មេរោគដែលជាប់នឹងសាច់
និងបន្លែស្រស់។
៣-
រលាស់វាំងននងូតទឹកក្រោយពីងូតទឹករួចដើម្បីបណ្ដេញសំណើមកុំឲ្យ កើតផ្សិត
ហើយកុំភ្លេចដោះវាំងននយកទៅបោកគក់យ៉ាងហោចណាស់មួយខែមួយដង ពីព្រោះមេរោគផ្សិតដែលជាប់តាមវាំងនននេះ
គឺជាឃាតកឈាមត្រជាក់ដែលយើងច្រើនតែមើលរំលង។
៤-
លាងដុសខាត់ភោជន៍លាងមុខជាប្រចាំ ដើម្បីកុំឲ្យបាក់តេរីពួនបាន។
៥-
បន្ទប់ទឹកគួរតែមានខ្យល់ចេញចូលល្អ ដើម្បីបញ្ចេញបាក់តេរីពីខ្យល់។ ប្រសិនបើបន្ទប់ទឹករបស់អ្នកបិទជិតទាំង៤ផ្នែក
យ៉ាងហោចណាស់គួរតែបំពាក់កង្ហារដើម្បីជួយបញ្ចេញខ្យល់ខ្លះ។
៦-
លាងដៃឲ្យស្អាតមុននឹងទទួលអាហាររាល់លើក ដើម្បីកម្ចាត់មេរោគដែលអាចនឹងជាប់មកតាមរយៈរបស់របរសម្ភារៈ
ប្រើប្រាស់សាធារណៈទាំងឡាយ។
៧-
ក្រោយពីចុចទឹកបង្គន់ហើយគួរតែបិទគម្របតែម្ដង ពីព្រោះក្រោយពីយើងចុចទឹកបង្គន់
ពេលនោះមេរោគនឹងសាយភាយឡើងមកក្នុងខ្យល់។ ដូច្នេះការបិទគម្របនឹងជួយឃាំងមេរោគកំណាចនេះមិនឲ្យរសាត់អណ្ដែត
ចូលច្រមុះ។
៨-មួកគ្របងូតទឹករបស់ស្ត្រីៗជាឧបករណ៍ដែលផ្អាប់សំណើម
ដូច្នេះការយកវាមកគ្របងូតទឹកវាមិនខុសពីយកមេរោគមកដាក់លើ សក់ដ៏ស្អាតរបស់អ្នកឡើយ។
ដូច្នេះអ្នកគួរតែយកមួកនោះទៅសំដិលថ្ងៃឲ្យបានញឹកញាប់។ បើមួកចាស់ហើយគួរតែប្ដូរថ្មីដើម្បីកុំឲ្យមកអង្គុយឆ្ងល់ថា
តើហេតុអ្វីបានជាសក់ជ្រុះច្រើនម្ល៉េះ?
៩-
សារ៉េសីតុណ្ហភាពទូទឹកកក ៣៧អង្សាហ្វារ៉េនហៃត៍ឡើងទៅដើម្បីកុំឲ្យបាក់តេរីដែលមានពីអាហារមានឱកាសរីករាលដាល។
១០-
ប្រមូលសំរាមចោលរាល់ថ្ងៃ មិនត្រូវផ្អាប់សំរាមទុកទេ ព្រោះអាកាសធាតុក្ដៅដូចជាស្រុកយើងនេះ
មេរោគក្នុងធុងសំរាមនឹងសប្បាយចិត្តជាមិនខាន។ ដូច្នេះអ្នកគួរប្រើអាល់កុលជូតធុងសំរាមឲ្យបានញឹកញាប់ផង។
១១-
ធ្វើជាមេផ្ទះឈ្លាសវៃក្នុងពេលចម្អិនអាហារ គួរចែកជ្រញ់សម្រាប់ហាន់បន្លែ
និងហាន់សាច់ឲ្យដាក់ពីគ្នា ពីព្រោះបាក់តេរីដែលមានពីសាច់វាមានច្រើនជាងបន្លែ។
ម្យ៉ាងទៀត ក្រោយពីធ្វើម្ហូបរួច
កុំភ្លេចយកជ្រញ់ដាក់ស្រុសទឹកក្ដៅផង។
១២-
បើអ្នកចិញ្ចឹមឆ្មា ឬឆ្កែ គួរតែចេះបង្រៀនសត្វទាំងនោះឲ្យមានរបៀប មិនត្រូវឲ្យវាចូលមករញ៉រញ៉ៃក្នុងផ្ទះបាយ
ព្រោះអង្កែ ចៃ ឬមេរោគតាមជើងរបស់វាអាចធ្លាក់ចូលក្នុងចានអាហារ។
១៣-
បើមានអាហារសល់ក្លាស្សេ ពេលយកមកទទួលទានម្ដងទៀតគួរតែកម្ដៅឲ្យក្ដៅរាល់លើកដើម្បីសម្លាប់បាក់តេរី
។
By
: CAMBODIA2DAY