ជាតិអាល់កុលអាចធ្វើអោយមនុស្សគ្រប់រូបស្រវឹង
(intoxicating), ហើយទោះបីជាពេលខ្លះវាធ្វើអោយមនុស្សមានអារម្មណ៍រីករាយ
បាត់ទុកកង្វល់បានមួយភ្លែតក៏ដោយ ប៉ុន្តែ
ស្រាគឺជាថ្នាំធ្វើអោយអ្នកថមថយកម្លាំងកាយ និង កម្លាំងចិត្ត (depressant
drug) ។ ស្រាធ្វើអោយការឆ្លើយតប (response) ឬ ភាពរស់រវើករបស់អ្នកធ្លាក់ចុះ
ព្រមទាំងប៉ះពាល់ដល់ដំណើររបស់ខួរក្បាល (ជះឥទ្ធិពលអាក្រក់ដល់ការគិត ឬ
ការវិនិច្ឆ័យ) ដូច្នេះហើយទើបបានជាស្រាអាចធ្វើអោយមនុស្សល្ងីល្ងើរ
គ្មានដឹងខ្យល់អ្វីទាំងអស់នៅពេលស្រវឹងខួប ។ ម្យ៉ាងវិញទៀត, ការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនពេកក្នុងពេលដ៏ខ្លី,
ជាតិអាល់កុលក្នុងសុរាអាចបំពុល និង
សម្លាប់មនុស្សបានយ៉ាងងាយ ។
តើមានអ្វីកើតឡើងនៅពេលជាតិអាល់កុលហូរចូលក្នុងរាងកាយរបស់អ្នក?
វាចំណាយពេលសមល្មមទំរាំនឹងជាតិអាល់កុលហូរទៅដល់ខួរក្បាល, ហើយវាត្រូវការតែរយៈពេលមួយម៉ោងប៉ុណ្ណោះ
ដែលជាតិសុរា ឬ ស្រាបៀរអាចធ្វើអោយខូចខាតដល់ថ្លើមរបស់អ្នកបាន ។
ទម្ងន់កាន់តែតិច, ផលប៉ះពាល់របស់គ្រឿងស្រវឹងមកកាន់ខ្លួនអ្នកកាន់តែខ្ពស់
-
ដូច្នេះហើយមនុស្សគ្រប់គ្នាគួរទទួលទានគ្រឿងស្រវឹងអោយសមស្របទៅតាមច្បាប់គេអនុវត្ត
ដូចជាផឹកទៅតាមអាយុ (ហាមទទួលទានចំពោះក្មេងអាយុក្រោម ១៨ ឆ្នាំ) និង
ទៅតាមទម្ងន់ជាដើម ។ ក្មេងជំទង់ដែលមានរូបរាងស្វែលតូចច្រលឹងងាយណាស់នឹងស្រវឹង
បើប្រៀបធៀបទៅនឹងមនុស្សចាស់ដែលមានមាឌធំគួរសម ។ យ៉ាងណាមិញ, ស្ត្រីភេទក៏ងាយនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ និង
ឆាប់រហ័យជាងបុរសភេទដែរ
ដោយសារតែស្ត្រីមិនមានជាតិទឹកច្រើនគ្រប់ល្មមក្នុងការជួយបង្អន់អានុភាពនៃជាតិអាល់កុលដូចបុរសនោះទេ
។
ផឹកច្រើនពេក
នាំអោយទទួលរងផលប៉ះពាល់គួរអោយខ្លាច
ការផឹកស្រវឹងជោគជាំធ្វើអោយអ្នកក្លាយជាមនុស្សផ្សេងម្នាក់ទៀត
និងធ្វើអោយអ្នកមានអារម្មណ៍ខ្លាំងក្លា,
ឃោរឃៅ និង អាចប្រព្រឹត្តិអំពើមិនគប្បីជាច្រើន ។ យ៉ាងណាមិញ,
អ្នកស្រវឹងងាយស្រួលនឹងបង្កើតជំលោះឈ្លោះទាស់ទែង ឬ
វាយតប់ជាមួយបងប្អូន សាច់ញាតិ មិត្តភក្តិ និង អ្នកដទៃ ។
បន្ទាប់ពីទទួលជាតិស្រវឹងជោគក្នុងរាងកាយ, អ្នកនឹងក្លាយជាមនុស្សគ្មានភាពម្ចាស់ការលើខ្លួនឯង
ល្ងីល្ងើរ ‑ ដូច្នេះ មិនគួរបណ្តោយអ្នកស្រវឹងកាន់របស់របរដែលងាយនឹងបង្កគ្រោះថ្នាក់ផ្សេងៗ
ដូចជាកាំបិត, ពូថៅ, ឧបករណ៍ស្រួចៗ
ឬ ម៉ាស៊ីនអ្វីមួយ ។ ល ។
នៅពេលអ្នកស្រវឹង
អ្នកនឹងមានអារម្មណ៍ថាមើលឃើញអ្វីមួយបំបែកខ្លួនជាពីរ (double vision) និងនិយាយឡុលៗ
។
ការផឹកស្រានៅពេលអ្នកមានអារម្មណ៍មិនល្អ
កាន់តែធ្វើអោយអ្នករឹតតែយ៉ាប់ជាងមុនទៅទៀត ។
ជាតិអាល់កុលអាចធ្វើអោយអ្នកធាត់
និង ឡើងទម្ងន់, ប៉ុន្តែ វាជះឥទ្ធិពលអាក្រក់បំផុតចំពោះសុខភាពស្បែករបស់អ្នក ។
ទម្លាប់ក្នុងការទទួលទានគ្រឿងស្រវឹងលើសកំណត់រៀងរាល់ថ្ងៃអាចធ្វើអោយសុខភាពរបស់អ្នកកាន់តែទន់ខ្សោយទៅៗ
។ ក្បាលរបស់អ្នកនឹងជួបនូវបញ្ហា,
ក្រពះរបស់អ្នកនឹងធ្វើទុក្ខដល់អ្នកព្រមៗគ្នា
ដែលជាហេតុធ្វើអោយអ្នកមិនអាចមានអារម្មណ៍នឹងរៀនសូត្រ ឬ
ធ្វើការងារអ្វីឡើយ ។
ជាតិអាល់កុលអាចជះឥទ្ធិពលអាក្រក់ចំពោះការមានកូនរបស់បុរស
(fertility) ។
លិង្គរបស់បុរសពិបាកនឹងងើបរឹងណាស់នៅពេលអ្នកស្រវឹងជោគជាំនោះ
។
ហាបប្រើគ្រឿងស្រឹង
ប្រសិនបើអ្នក ៖
ទើបតែ
ឬ នឹងទទួលទានថ្នាំអ្វីមួយ (ទោះបីជាថ្នាំមាន ឬ គ្មានវេជ្ជបញ្ជាកដោយ)
នឹងធ្វើការបើកបរ
នឹងធ្វើការងារអ្វីមួយធ្ងន់ធ្ងរ
... ។
ពិនិត្យមើលគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹង
ប្រសិនបើអ្នកបើកបរ
បន្ទាប់ពីទទួលទានគ្រឿងស្រវឹងតែមួយកែវតូច, នោះក៏មានន័យថា
អ្នកអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់ចរាចរ ៥ ដង
បើប្រៀបធៀបទៅនឹងអ្នកដែលមិនបានទទួលទានគ្រឿងស្រវឹងអ្វីទាល់តែសោះ ។
គ្រោះថ្នាក់ដោយភាពចៃដន្យណាមួយច្រើនតែកើតឡើងទៅលើអ្នកដែលពិសាគ្រឿងស្រវឹង
ដោយសារតែអ្នកស្រវឹងមានកាយវិការយឹតៗ មិនរស់រវើក និង
បាត់បង់ភាពម្ចាស់ការលើខ្លួនឯង ។
អ្នកស្រវឹងទំនងជាមិនបានប្រុងប្រយ័ត្ន
ឬ ភ្លេចប្រើប្រាស់គ្រឿងការពារខ្លួន (ស្រោមអនាម័យ) ក្នុងពេលរួមភេទ
ដែលជាហេតុធ្វើអោយពួកគេប្រឈមមុខទៅនឹងការមានផ្ទៃពោះ, ការឆ្លងជំងឺកាមរោគ ឬ
ជំងឺអេដស៍ជាដើម ។
អ្នកផឹកស្រាអាចនឹងល្ងិតល្ងង់
ឬ ភ្លេចភ្លាំងនូវអ្វីៗដែលគេបានប្រព្រឹត្តអំឡុងពេលស្រវឹង ។
អ្នកស្រវឹងអាចធ្វើអោយខ្លួនរងគ្រោះថ្នាក់ដោយមិនដឹងខ្លួន
ដូចជា ធ្លាក់ពីទីខ្ពស់,
រងរបួសដោយសារវត្ថុអ្វីមួយ, បាត់បង់សតិ
និង ធ្វើអំពើមិនគប្បីជាដើម ។
ស្រា
ឬ ប៊ីយ៉ែមួយភាគធំមានផ្ទុកនូវជាតិស្ករ
ដែលអ្នកមានជំងឺទឹកនោមផ្អែមទាំងឡាយត្រូវតែចៀសវាងជាដាច់ខាត ។
ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកមានផ្ទៃពោះអាចបណ្តាលអោយមានប្រជុំរោគសញ្ញាfetal alcohol syndrome ចំពោះទារករបស់អ្នក
។ ទារកដែលមានជីវិតក្នុងពោះរបស់អ្នកនឹងវិវត្តិក្នុងភាពមិនធម្មតា,
រីកលូតលាស់ ឬ កើតមកមិនគ្រប់ ឬ លើសលក្ខណៈជាដើម ។ ដូច្នេះ
ស្ត្រីមានផ្ទៃពោះទាំងឡាយមិនគួរណាយកគ្រឿងស្រវឹងមកចូលក្នុងខ្លួនឡើយ ។
ការស្រវឹងជោគជាំរៀងរាល់ថ្ងៃធ្វើអោយខ្លួនប្រាណរបស់អ្នកធ្លាក់ចុះខ្សោយ
ថមថយកម្លាំងពលកម្ម ។
ការផឹកស្រាយូរៗទៅធ្វើអោយគ្មានភាពឯករាជ្យលើរាងកាយ
ឬ ញៀននឹងស្រា ដែលមានន័យថា អ្នកមិនអាចអត់វាបាន
(ដែលងាយស្រួលនឹងបំផ្លាញសុខភាពថ្លើម,
បេះដូង, ក្រពះ, និង
ខួរក្បាលរបស់អ្នកជាទីបំផុត។
ដំណាក់កាលចុងក្រោយរបស់អ្នកញៀននឹងស្រាពិតជាគួរអោយសោកស្តាយជាទីបំផុត
ពីព្រោះតែសុខភាពរបស់ពួកគេត្រូវបានបំផ្លាញទាំងស្រុងដោយសារជាតិអាល់កុលនេះឯង
៖
រោគញ័រដៃញ័រជើង
(trembling)
មមើលមមាយ
(hallucination)
ហើមពោះ
ក្រិនថ្លើម
(cirrhosis of the liver)
ខ្សោយបេះដូង
(weak heart)
សន្លប់
(coma)
និង
ចុងក្រោយគឺសេចក្តីស្លាប់ (death)
។
ការផឹកស្រា និង ជីវិតស៊ិច
គ្រឿងស្រវឹងអាចកាត់បន្ថយការហាមឃាត់នៃការរួមភេទរបស់ក្មេងៗតូចៗ
មានន័យថា នៅពេលពួកគេស្រវឹង
ក្មេងៗទាំងនេះអាចនឹងងាយស្រួលប្រឡូកក្នុងល្បែងស្នេហា ឬ
ការរួមភេទទាំងអាយុនៅខ្ចីល្ហក់ ។
ដែលនេះគឺជាគ្រោះមហន្តរាយរបស់មនុស្សជាតិ ។
ម្យ៉ាងវិញទៀត, ដោយខ្វះការប្រុងប្រយ័ត្ន
ក្មេងៗទាំងនេះអាចនឹងភ្លេចភ្លាំងក្នុងការពន្យាកំណើត
ដែលជាហេតុធ្វើអោយមានផ្ទៃពោះដោយមិនចង់បាន
ព្រមទាំងអាចឆ្លងនូវជំងឺផ្សេងៗទៀតជាច្រើន ដូចជា ៖ ជំងឺអេដស៍, មេរោគស្វាយ, ប្រមេះ និង ជំងឺកាមរោគដ៏ទៃ ។ ល
។ យ៉ាងណាមិញ, ជាតិអាល់កុលអាចនឹងធ្វើលិង្គពិបាកនឹងងើបរឹងនៅពេលអ្នកស្រវឹង
។
By:
health.com.kh
