ការគេងមមើ
ជាជំងឺមួយប្រភេទ ដែលធ្វើឲ្យមនុស្សក្រោកឡើង និងធ្វើសកម្មភាពក្នុង ខណៈពេលដែលពួកគេកំពុងគេងលក់។
ជាធម្មតា ការមមើកើតឡើងនៅពេល ដែលមនុស្សគេងលង់លក់។ អ្នកមមើ មិនអាចចងចាំនូវសកម្មភាព
ដែលខ្លួនបានធ្វើឡើយ។ មួយវិញទៀតការមមើជាធម្មតា កើតឡើងចំពោះក្មេង ចាប់ពីអាយុ១២ឆ្នាំ
ឡើងទៅ។

ហេតុអ្វីបានជាអ្នកគេងមមើ?
កត្តាដែលជាប់ទាក់ទងទៅនឹង ការគេងមមើរបស់អ្នក មាន៣ កត្តាខុសៗគ្នា។ កត្តាទាំងនេះ រួមមាន ហ្សែនពីកំណើត បរិស្ថាន និងការប្រើប្រាស់ឱសថ ។

កត្តាហ្សែន
ការគេងមមើភាគច្រើន តែងតែកើតឡើងទៅលើកូនភ្លោះ និងវាមានឱកាសនៃការកើតជំងឺនេះ លើស១០ដង ប្រសិនបើនៅក្នុងក្រុមគ្រួសាររបស់អ្នក ធ្លាប់មានអ្នកគេងមមើ។ ដូច្នេះហើយកូន ចៅជំនាន់ក្រោយរបស់អ្នក អាចទទួលបាននួវហ្សែន ប្រភេទនេះ ដែលវាអាចនាំឲ្យកើតមានការមមើ ។

កត្តាបរិស្ថាន
កត្តាដែលនាំឲ្យមនុស្សគេងមមើមានដូចជា ៖
• ការគេងមិនគ្រប់គ្រាន់
• ការគេងមិនទៀងទាត់
• ភាពស្មុគស្មាញ
• ការទទួលទានគ្រឿងស្រវឹង
កត្តាដែលនាំឲ្យមនុស្សគេងមមើមានដូចជា ៖
• ការគេងមិនគ្រប់គ្រាន់
• ការគេងមិនទៀងទាត់
• ភាពស្មុគស្មាញ
• ការទទួលទានគ្រឿងស្រវឹង
កត្តាឱសថ
ការទទួលទានថ្នាំមួយចំនួន ក៏អាចទាក់ទង់ទៅនឹង ការគេងមមើដែរ ៖
• ការលេបថ្នាំមួយចំនួន ដូចជាប្រភេទថ្នាំ ហាយណូទិច (hypnotics) ដែលជាថ្នាំជួយឲ្យគេងលក់ , ថ្នាំ neuroleptics ដែលជាថ្នាំព្យាបាលជំងឺសរសៃប្រសាទ ,ថ្នាំ stimulants ដែលជាថ្នាំជំនួយកម្លាំង និងថ្នាំ antihistamines ដែលព្យាបាលជំងឺអាឡាក់ស៊ីជាដើម ។

តើអ្នកគួរដោះបញ្ហាមួយនេះ
ដោយរបៀបណា?
វិធីខាងក្រោមនេះអាចជួយអ្នកបាន ៖
វិធីខាងក្រោមនេះអាចជួយអ្នកបាន ៖
១-
ថតសំឡេងទុកនៅពេលដែល ការគេងមមើបានកើតឡើង។ បន្ទាប់មកកត់ចំណាំម៉ោង ដោយនៅពេលដែលជិតដល់ម៉ោង
ដែលអ្នកមមើចាប់ផ្តើមចេញសកម្មភាព ត្រូវដាស់គេឡើងមុនពេល ១៥នាទី ដើម្បីកុំឲ្យសកម្មភាពមមើនោះ
កើតឡើងទាន់ ។
២- ជូនអ្នកដែលមានអាការៈគេមមើ ទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះ និងដោះស្រាយអំពីបញ្ហានេះ ។
៣- ត្រូវឲ្យអ្នកជំងឺគេងឲ្យបានគ្រប់គ្រាន់ និង រៀបចំពេលវេលាគេងឲ្យបានទៀងទាត់ ។

ការអនុវត្តតាមវិធីខាងលើនេះ
អាចជួយឲ្យអ្នកចាកចេញពីបញ្ហា គេងមមើនេះបាន ៕
By: Lookingtoday