ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អាហារការពារជំងឺលើសឈាម


ប្រិយមិត្ត​ជាទី​ស្រលាញ់​លោកអ្នក​ដឹង​ហើយ​អំពី​ជំងឺ​លើសឈាម​។​ លោកអ្នក​មួយចំនួន​ក៏​កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​នេះ​ផង​ដែរ​។​ ជំងឺលើសឈាម​គឺជា​ជំងឺ​ដែល​​ងាយ​នឹង​កើតឡើង​បំផុត​ជាពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​...​។​ ដើម្បី​ការពារ​នឹង​ជំងឺ​នេះ​លោក​អ្នកនាង​គួរតែ​អនុវត្ត​ន៏​នៅ​វិធីសាស្ត្រ​ដូចខាងក្រោម?

១-​ចេក​: ដូចជាចេក​ស្រស់ៗ ចេក​ឆាប ចេក​ឆឹងក៏ដោយ​គឺ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ប៉ូ​តាស​ស្យូម ដូច​ច្នេះ​សារធាតុ​ប៉ូ​តាស​ស្បូម គឺជា​ប្រភេទ​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយ​ចុះ​មក​ធម្មតាវិញ។

២-​ខ្ទឹម​ស និង​ខ្ទឹមបារាំង​: ឱសថ​បុរាណ​ប្រភេទ​នេះ ជា​អាហារ​ដែល​មិន​គួរ​មើលរំលង​ឡើយ ជាពិសេស ស្ត្រី​ដែល​មិន​ចង់​កើត​ជំងឺ​លើសឈាម ព្រោះ​សារ​ធាតុ​ស៊ុល​​ហ្វួរ (Sulfur) នៅក្នុង​ខ្ទឹមស និង​ខ្ទឹមបារាំងជួយ​ពង្រីក​សរសៃឈាម​បន្ថយ​កម្លាំង​កន្ត្រាក់ និង​កម្លាំង​បាញ់រ​បស់​ឈាម និង​ធ្វើឲ្យ​សម្ពាធ​ឈាម​ស្ថិតនៅ​ក្នុង​សភាព​ធម្មតា។

៣-​សារាយ​សមុទ្រ​: ក្រៅ​ពី​ជួយ​ឲ្យ​សក់ខ្មៅ​រលោង​ស្អាត​ហើយ​អាស៊ីដ​អូ​មេហ្គា​-៣ (Omega-3)​នៅក្នុង​សា​រាយ​សមុទ្រ​គឺ​ ជា​អាស៊ីដ​ខ្លាញ់​ដែល​ជួយ​ការពារ​បេះ​ដូង ធ្វើឲ្យ​ឈាម​ហូ​រទៅចិញ្ចើម​អវយវៈ​នានាបាន​យ៉ាង​ល្អ​និង​ធ្វើឲ្យ​សម្ពាធ​ឈាម​ធម្មតា៕

                                                                                                            By: vayofm