ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អត្ថប្រយោជន៍នៃក្រូចថ្លុង

ក្រូចថ្លុងអាចចាត់ទុកជាប្រភេទ​ផ្លែឈើ​ម្យ៉ាងដែល​សម្បូរ​ដោយ​វីតាមីន​ជាច្រើន​ប្រភេទ​ដូចជា វីតាមីន A, វីតាមីន B complex, វីតាមីន E និង វីតាមីន K ​ជាពិសេសទៅ​ទៀតនោះ​គឺ​វាគឺ​ជាប្រភព​ធំ​បំផុតនៃវីតាមីន C ។ លើសពីនេះទៅទៀត​ វាសម្បូរ​ដោយកាល់ស្យូម Folic Acid ផូស្វ័រ និងប៉ូតាស្យូមផងដែរ។ វាជាប្រភេទ​ផ្លែឈើ​ដែល​មាន​ប្រយោជន៍ជា​ច្រើន​ចំពោះសុខភាព​ និងសម្រស់​របស់​យើងផងដែរ។ ចំពោះសុខភាព​ វា​មានអត្ថប្រយោជន៍ជាច្រើនយ៉ាងដូចជា​អាចជួយ​កាត់​បន្ថយជាតិអាស៊ីដ មហារីក​ផ្លូវដង្ហើម ផ្តាសសាយ កូឡេស្តរ៉លខ្ពស់ ឈឺពោះ ទឹកនោមផ្អែមផងដែរ។

ជាពិសេសទាំងនេះទៅទៀតនោះគឺ វាសមស្របបំផុត​សម្រាប់ស្ត្រមាន​ផ្ទៃពោះ ពោលគឺវាមាន Bioflavonoids និង វីតាមីន C ដែល​ជួយ​កាត់​បន្ថយអាការៈហើមជើងកំឡុងពេលពរពោះ។ បន្ថែមលើនេះទៅទៀត​ វាសមស្របបំផុតសម្រាប់​អ្នកដែល​ចង់សម្រកទម្ងន់ ដោយសារតែវាមានសារធាតុម្យ៉ាងដែល​អាចជួយ​ដុត​បំផ្លាញ​ជាតិខ្លាញ់​ដែល​មាននៅ​ក្នុងរាងកាយ​របស់​យើងផងដែរ។ ដោយសារតែយល់ឃើញ​ថា​វាមាន​អត្ថប្រយោជន៍យ៉ាងដូច្នេះហើយ ដូច្នេះប្រិយ​មិត្តទាំងអស់គ្នាគួរតែ​ញុំាក្រូចថ្លុងដើម្បី​សុខភាព និងសម្រស់របស់យើង។

ប្រភព៖ Jucing for Health