ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អាហារចំអិន ពីផ្សិតមាន អត្ថប្រយោជន៍ ដល់សុខភាព


ដោយប្រូ តេអ៊ីនកាបូអីដ្រាដ និងជាតិសរសៃ ។ ផ្សិតជា ប្រភេទនៃ ជីវជាតិ វិតាមីន D, Riboflavin និង Niacin។ ក្រៅពីនេះវិញផ្សិតសំបូរ ទៅដោយជាតិ រ៉ែមានប៉ូតាស្យូម , សេឡនីញ៉ូម និងជាតិស្ពាន់ផងទៀត។ ផ្សិតមិនសំបូរ ទៅដោយជាតិខ្លាញ់ ជាតិប្រៃ ឬកាឡូរីនោះទេ ។ ដូច្នេះ ហើយទើបផ្សិតមាន អត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងការទប់ស្កាត់បានរាល់ ករណីកើតជំងឺមហារីក ជំងឺបេះដូង និង ជំងឺឆ្លង ផ្សេងៗ ។

ផ្សិតអាចជួយដល់សុខភាព របស់មនុស្សយើង បានដល់ទៅ ៥យ៉ាងដ៏សំខាន់មាន

 - ការជួយកម្រិតបាន នូវកូឡេស្ដេរ៉ូល
មិនមានអ្វីដែលជារឿង អាថ៌កំបាំងនោះទេ ដោយសារតែជាតិខ្លាញ់ (កូឡេស្ដេរ៉ូល) នៅក្នុងខ្លួន ច្រើនពេកវាតែងតែ បង្ករាល់បញ្ហា ចំពោះសុខភាព។ ដូច្នេះផ្សិតពិតជាអាចជួយ ធ្វើឱ្យកម្រិតកូឡេស្ដេ រ៉ូល នៅក្នុងឈាមធ្លាក់ចុះមកកាន់ តែទាបបានគឺអាច នៅសល់តែត្រឹម កម្រិត១២ភាគរយតែ ប៉ុណ្ណោះ។ រាល់ការបន្ថែមឬជ្រើស យកអាហារដែលផ្សំ អំពីផ្សិត មកក្នុងអាហារពេល របស់អ្នកគឺជា ជម្រើសដ៏ល្អប្រកបដោយ អត្ថប្រយោជន៍នោះ ហើយ។

- ជួយធ្វើឱ្យសម្ពាធ ឈាមធ្លាក់ចុះ
នេះជាព័ត៌មានដ៏សំខាន់ណាស់ ប្រសិនបើអ្នកកើត អាការលើសសម្ពាធឈាម។ ដោយសារតែ អាហារចំអិនមានជាតិ ផ្សិតនោះប្រាកដជាអ្នក ទទួលបានជាតិរ៉ែ Potassium យ៉ាងគ្រប់គ្រាន់ជាមួយ នឹងការកាត់បន្ថយជាតិប្រៃ។ ដូច្នេះពិតជាជួយ ធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ។

-បរិភោគអាហារចំអិនដោយផ្សិតជួយ កំចាត់បាក់តេរី និងវីរុស
ប្រាកដហើយថា នៅរដូវរងាដែលនឹងឈាន ចូលមកដល់មិនជាយូរ ប៉ុន្មានទៀតនោះ អាការ គ្រុនរងា ផ្ដាសាយនឹង ស្វាគមន៍ចំពោះមនុស្ស ផងទាំងឡាយជាក់ជាមិនខានទេ។ ដូច្នេះការបរិភោគ អាហារផ្សិតពិតជា ជួយដល់អ្នកដើម្បី ចៀសផុតពី អាការទាំងឡាយនេះ។

- បរិភោគផ្សិតឱ្យកាន់តែ ច្រើនពិតជាជួយ បញ្ចៀសបាន នូវជំងឺមហារីក
បរិភោគផ្សិតជាការបង្ការ បាននូវជំងឺមហារីក ពិសេសគឺការទប់ស្កាត់ បាននូវជំងឺដ៏សាហាវនេះ ដោយសារតែ ការបរិភោគផ្សិតប្រៀបបាន នឹងការជួយព្យាបាល រោគមហារីកដោយគីមី (Chemotherapy)

- ការបរិភោគផ្សិតពិត ជាជួយបង្កើនដល់ សុខភាពឆ្អឹង
ផ្សិតគឺជាប្រភេទអាហារ ខុសប្លែកពីសាច់ សត្វដោយក្នុង ករណីតែមួយជាមួយនោះ ផងដែរ គឺការផ្ដល់នូវ ជីវជាតិ វីតាមីន D។ ផ្សិតជាមួយនឹងវីតាមីន D ពិតជាអាចជួយ បានដល់ស្ដ្រីទាំងឡាយ ពេលឈានដល់វ័យ អស់រដូវប្រចាំខែ (Postmenopausal Women) ដើម្បីការទប់ស្កាត់ជាមួយ នឹងករណីកើតជំងឺ ពុកឆ្អឹង ។ បរិភោគផ្សិតជាវីធីល្អ មួយចំពោះស្រីទាំង ឡាយ ដែលមិនអាចពិសា ទឹកដោះគោបាន ដើម្បី ទទួលយកវីតាមីន D
                                                                                                                            By: Kqube