ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ
Harvard School of Medicine
បានរកឃើញថា ការញ៉ាំសាច់ក្រហមដែលយកទៅឆ្នៃ
ដូចជាសាច់ក្រក
នឹងបង្កើនហានីភ័យនៃការស្លាប់មុនអាយុដោយសាររតែជំងឺមហារីក
និងជំងឺបេះដូងដល់ទៅ ៥ដង ខណៈដែលការញ៉ាំសាច់ក្រហមដែលយកទៅចម្អិនដោយផ្ទាល់
ក៏នឹងបង្កើនហានីភ័យ ១២ភាគរយផងដែរ។
ការសិក្សាដដែលនេះ
បានរកឃើញទៀតថា ការកាត់បន្ថយបរិមាណនៃសាច់ក្រហមក្នុងអាហារ ឲ្យបាន
១៥អោន (៤២ក្រាម) ក្នុងមួយថ្ងៃ នឹងអាចជួយការពារបានស្ទើតែ ១ ក្នុងចំណោម បុរស១០នាក់ដែលស្លាប់
និងមួយក្នុងចំណោមស្រ្ដី ១៣នាក់។
សរុបមកវិញ
គឺយើងគួរតែញ៉ាំសាច់ក្រហមក្នុងឱកាសណាមួយ មិនមែនជាប្រចាំនោះទេ។
ការជំនួសសាច់ក្រហម ដោយត្រី និងបន្លែ គឺពិតជាល្អបំផុត
ដែលវាអាចកាត់បន្ថយកម្រិតគ្រោះថ្នាក់នៃការស្លាប់បានដល់ទៅ ១ភាគ៥។
ជាលទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា
អ្នកដែលញ៉ាំសាច់ក្រហមច្រើន (៨៥ក្រាមក្នុងមួយថ្ងៃ)
បានកើនកម្រិតហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងដល់ទៅ ១៨ភាគរយ
និងបង្កើនហានិភ័យនៃការស្លាប់ដោយសារមហារីក ១០ភាគរយ៕
By:
healthcambodia.org