ដើម្បីឲ្យសារជាតិខ្លាញ់នៅក្នុងខ្លួនរបស់អ្នកមានការថយចុះនោះ
អ្នកអាចធ្វើតាមការណែនាំដូចខាងក្រោមៈ
-ផឹកទឹកក្រូចច្របាច់ព្រោះវិតាមីនCយ៉ាងច្រើនដែលមាននៅក្នុងកាកក្រូចវាជួយស្រូបយកសារជាតិអាហារសំខាន់ៗនិងប្រសិនបើទទួលទានរបៀបជាផ្លែក៏ទទួលបានកាកសរសៃតាមធម្មជាតិធ្វើឲ្យមានអារម្មណ៍ឆាប់ឆ្អែតដែរ។
-ជ្រើសរើសអាហារពពួកធញ្ញជាតិដែលមានកំរិតខ្លាញ់ទាប
ដោយសារក្នុងនោះសំបូរទៅដោយកាកសរសៃ វីតាមីន
និងប្រឆាំងបាក់តេរីផ្សេងៗវាជួយរំលាយយឺតៗចូលទៅក្នុងរាងកាយធ្វើឲ្យឆ្អែតបានយូរ។
-ធ្វើចលនារាងកាយញឹកញាប់ឬឆ្លៀតឱកាសក្រោយពេលចប់ការងារទៅហាត់ប្រាណប្រមាណជា១ម៉ោង
ព្រោះការធ្វើសកម្មភាពរហ័សវាអាចដុតកំឡោចកាល់ឡូរីរហូតដល់១៤០ក្នុងរយៈពេល៣០វិនាទី។
- ទទួលទានអាហារពេលព្រឹកឬទំពារអាហារឲ្យយឺតៗ
ព្រោះការទទួលទានប្រញាប់លឿនពេកនឹងធ្វើឲ្យលោកអ្នកទទួលបានបរិមាណច្រើនដោយមិនដឹងខ្លួន
និងគួរចៀសវាងការទទួលទានអាហារនៅម៉ោង៦ល្ងាចឬពេលយប់។
- ព្យាយាមទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើន
ជាពិសេសផ្លែឈើដែលផ្តល់ថាមពលទាប ដូចជាផ្លែត្របែក ស្វាយ ជម្ពូ ឳឡឹកជាដើម៕
By: healthcambodia.org