អាហារកំពូល
(Super Food)" មានដូចជា៖
- ត្រីសលម៉ុន (Salmon)
ត្រីទ្រូត(ត្រីទឹកសាបម៉្យាងស្រដៀងត្រីព្រួល) និងត្រីស្បៃកា
ស្ថិតក្នុងចំណោមជម្រើសកំពូលៗ ។ ត្រីទាំងអស់នេះមានផ្ទុកនូវអាស៊ីតខ្លាញ់ អូមេហ្គា-៣(Omega-3)ដ៏មានតម្លៃខាងសុខភាព ។
- ប៉េងប៉ោះ មានតម្លៃខាងសុខភាពណាស់ ព្រោះថាប៉េងប៉ោះមានផ្ទុកនូវសារធាតុលីកូប៉ែន (Lycopene) ដែលជួយប្រយុទ្ឋទៅនឹងពពួករ៉ាឌីកាល់សេរី អាចទៅបំផ្លាញស្បែក និងសរីរាង្គសំខាន់ៗ។លីកូប៉ែនក៏ជួយបង្កើនប្រព័ន្ឋស៊ាំជំងឺផងដែរ។ការសិក្សាខ្លះបង្ហាញថា វាអាចទប់ស្កាត់ ដំណើរវិវឌ្ឍន៍ ទៅមុខរបស់ជំងឺដែលកាន់តែធ្ងន់ធ្ងរឡើងមួយចំនួន ហើយការពារប្រឆាំងនឹង ជំងឺមហារីកប្រូស្តាតផងដែរ។
- ផ្កាខាត់ណា ជាអាហារកំពូលលេខ ១ ដែលអ្នកជំនាញការជាច្រើនយល់ស្របថា ប្រសិនជាអ្នកអាចញ៉ាំបន្លែតែមួយមុខនោះ វា ជាអាហារល្អបំផុតសម្រាប់រាងកាយ អ្នក។ ផ្កាខាត់ណាផ្ទុកនូវបរិមាណ វីតាមីន C,កាល់ស្យូម និងជាតិសរសៃខ្ពស់ ហើយជួយការបាត់បង់ឆ្អឹងប្រយុទ្ឋនឹងជំងឺ កាត់បន្ថយគ្រោះថ្នាក់ជំងឺបេះដូង ហើយថែមទាំងជួយបង្កើនប្រព័ន្ឋស៊ាំជំងឺបានទៀត ។
- ខ្ទឹមស មានតួនាទីជាអ្នកប្រឆាំងមេរោគដ៏ខ្លាំងក្លា អាចកាត់បន្ថយពីការកើតផ្តាសាយ និងជំងឺឆ្លងធម្មតាដទៃទៀត ។ខ្ទឹមសការមានផ្ទុកដោយសារធាតុអង់ទីអ៊ុកស៊ីដង់បែបធម្មជាតិជាច្រើនផងដែរ ។ត្រូវដាក់ខ្ទឹមសជាមួយនឹងមុខម្ហូប ដែលអ្នកចូលចិត្ត ដើម្បីបង្កើនគុណប្រយោជន៍សុខភាពបន្ថែមទៀត ។
-ស្រូវសាឡី មានជាតិសរសៃខ្ពស់ដែលអាចរលាយ និងមិនអាចរលាយ ។ វាជួយការពារខ្លួនប្រាណយើងពីជំងឺមហារីកពោះវៀន និង អាចធ្វើអោយយើងមានសភាពឆ្អែតរយៈពេលយូរ ជាហេតុជួយដល់ការខិតខំសម្រកទម្ងន់ ។
- តែបៃតង : ជួយបង្កើនដំណើរការដុតរំលាយអាហារក្នុងរាងកាយ (ជាផលល្អបន្ថែមមួយទៀតសម្រាប់អ្នកព្យាយាមបញ្ចុះទម្ងន់) ។
តែបៃតងក៏ត្រូវគេគិតថា ជាអាហារជួយបង្កើនប្រព័ន្ឋស៊ាំជំងឺផងដែរ ។វាសម្បូរទៅដោយសារធាតុអង់ទីអុកស៊ីដង់ និងវីតាមីនមួយចំនួនរួមមានវីតាមីន A,C និង E ។ ចូរជំនួសការផឹកកាហ្វេក្រោយអាហារពេលល្ងាចរបស់អ្នក ដោយមកផឹកតែបៃតងវិញ ហើយខ្លួនប្រាណរបស់អ្នកនឹងអរគុណអ្នកជាមិនខាន ។

By: Khmermedia