១- កម្ចាត់ក្លិនមិនល្អ
ក្នុងទូទឹកកក ដោយកាហ្វេ
ទូទឹកកក
នៅពេលដែលប្រើប្រាស់យូរ និងមិនសូវបានសម្អាត វាប្រាកដជាមានក្លិនមិនល្អកើតឡើង។
ប៉ុន្តែអ្នកអាចកម្ចាត់ក្លិនមិនល្អ ក្នុងទូទឹកកកបានយ៉ាងងាយដោយគ្រាន់តែយកកាកកាហ្វេ
ដាក់ក្នុងចានតូចមួយ រួចយកវាទៅដាក់ក្នុងថតខាងក្រោមនៃទូទឹកកកជាការស្រេច។
ធ្វើដូចនេះ ទូទឹកកករបស់អ្នក នឹងមិនមានក្លិនមិនល្អទៀតឡើយ។
By
: cen
២- កម្ចាត់ក្លិនមិនល្អក្នុងទឹកកកដោយខ្ទឹមបារាំង
ប្រសិនបើក្នុងទូទឹកកករបស់អ្នក
មានក្លិនមិនល្អ ចូរយកខ្ទឹមបារាំង ១មើម មកបកសំបកក្រៅចេញ
រួចពុះជាពីរចំហៀង យកទៅដាក់ក្នុងទូទឹកកក នឹង ជួយកម្ចាត់ក្លិនមិនល្អបាន
ហើយថែមទាំងធ្វើឱ្យ អាហារក្នុងទូទឹកកក រក្សាភាពស្រស់បានយូរឡើង ទៀតផង៕
By
: akt-media