អ្នកជំនាញផ្នែកសុខភាព
បានណែនាំពីប្រការគួរធ្វើ ៦ ចំណុចដែលជួយឲ្យមនុស្សយើងឲ្យអាយុវែង
ប្រកបដោយសុខភាពល្អ។
១-អាហារ: គួរទទួលទានអាហារ ឲ្យសមល្មមនឹងរាង កាយ និងវ័យរបស់បុគ្គលនីមួយៗ។ អ្វីដែលល្អបំផុត គឺអាហារស្រស់ពីធម្មជាតិ ដែលចម្អិនឆ្អិន មិនឆ្លងកាត់ដំណើរការកែច្នៃច្រើនដំណាក់កាល ព្រោះគុណប្រ យោជន៍របស់អាហារ នឹងថយចុះ ឬមានការបន្ថែមសារធាតុការពារ ខូចអាហារចូលទៅ។ បើផ្តោតលើការទទួលទានបន្លែ និងផ្លែឈើច្រើន វានឹងអាចជួយកាត់បន្ថយការប្រឈម នឹងការកើតជំងឺមហារីក។ ការទទួលទានអាហារដែលមានប្រយោជន៍ អាចពន្យារអាយុបាន ១០ឆ្នាំ។

២-ការហាត់ប្រាណ: មនុស្សមានសុខភាពជារួម ពេញលក្ខណៈនៅអាយុ ២៥-៣០ឆ្នាំ បន្ទាប់ពីនោះ សភាពរាងកាយ នឹងចាប់ផ្តើមខ្សោយ អត្រាដុតបំផ្លាញថាមពល ក៏ថយចុះ។ ការហាត់ប្រាណបែបអ៊ែរ៉ូប៊ិកជាប្រចាំ យ៉ាងតិច៣ដង ក្នុងមួយសប្តាហ៍ ម្តង ៣០នាទីឡើងទៅ ជួយបង្កើនអត្រាដុតបំផ្លាញថាមពល ជួយឲ្យប្រព័ន្ធបេះដូង និងសរសៃ ឈាមធ្វើការបានល្អ ធ្វើឲ្យឈាមទៅចិញ្ចឹមគ្រប់អវយវៈកាន់តែច្រើនឡើង ជួយរក្សាសភាពរបស់សរសៃពួរសន្លាក់ សាច់ដុំ ធ្វើឲ្យរាងកាយចុះខ្សោយសភាពកាន់តែយឺត ប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ និងឈឺថ្កាត់តិចតួច ដោយការហាត់ប្រាណជាប្រចាំ ជួយពន្យារអាយុបាន ២ឆ្នាំ។
៣-ការសម្រាក: ការគេងលក់ ជាការសម្រាកល្អបំផុត។ មនុស្សម្នាក់ៗ អាចប្រើពេលក្នុងការគេងមិនស្មើគ្នា ប៉ុន្តែអាចកំណត់ថា ភ្ញាក់ពីគេង ហើយមានអារម្មណ៍ស្រស់ថ្លា មិនអស់កម្លាំងល្ហិតល្ហៃ គឺជាការគ្រប់គ្រាន់ហើយ។
៤-ទទួលពន្លឺថ្ងៃ: ស្ត្រីភាគច្រើន តែងគេចកម្តៅថ្ងៃធ្វើឲ្យអ្នករំលងឱកាសដែលអាចបានទទួលប្រយោជន៍ចំពោះ ការមានជីវិតយឺនយូរ គឺវីតាមីន D ជាវិធីដែលជួយការពារការកើតជំងឺមហារីក សម្ពាធឈាមខ្ពស់ និងពុកឆ្អឹងបាន។ កង្វះវីតាមីន D អាចធ្វើឲ្យសាច់ដុំខ្សោយកម្លាំង និងមានការប្រឈមនឹងការដួល និងបាក់ឆ្អឹងបាន។ ជាពិសេស មនុស្សចាស់ ដោយការបានទទួលកម្តៅថ្ងៃ ពេលព្រឹក និងពេលល្ងាច ដែលមិនក្តៅខ្លាំង អាចជួយពន្យារអាយុបាន២ឆ្នាំ។
៥-ចាក់វ៉ាក់សាំងការពារជំងឺ: អាចជួយពន្យារអាយុបាន២ឆ្នាំ។ ការចាក់វ៉ាក់សាំង មិនមែនមិនចាំបាច់តែចំពោះក្មេងឡើយ មនុស្សធំ ក៏គួរបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺដូចគ្នាដែរ មិនថាជាវ៉ាក់សាំងតេតាណូស ឬវ៉ាក់សាំងជំងឺផ្តាសាយ ដែលក្លាយជារឿងកាន់តែធំ អាចបំប្លែងពូជជារឿយៗ។ សាកល្បងប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីមើលថា គួរចាក់វ៉ាក់សាំងការពារជំងឺអ្វីខ្លះ?
៦-ឧស្សាហ៍ពិនិត្យរាងកាយ: អាចជួយពន្យារអាយុបានថែម ៤ឆ្នាំ។ មនុស្សភាគច្រើន មើលឃើញភាពសំខាន់របស់រាងកាយ នៅពេលយើងឈឺថ្កាត់ មិនស្រួលខ្លួន ដែលដល់ពេលនោះ ក៏អាចហួសទៅហើយ។ ដូច្នេះ គួរព្យាយាមត្រួតពិនិត្យរាងកាយនៅពេលសុខភាពនៅល្អ ដើម្បីរកសញ្ញាដាស់តឿនពីដំបូងៗ៕
By:
cen