ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

មានចាស់ទុំក្នុងផ្ទះកើតជំងឺទឹកនោមផ្អែមទេ?



សម្រាប់​យុវវ័យ​ដែល​មាន​ចាស់​ទុំ​កើត​ជំងឺ​ទឹក​នោម​ផ្អែម គួរ​ពាំនាំ​ព័ត៌មាន​នេះ​ទៅ​ជម្រាប​ពួកគាត់​ដើម្បី​បង្ការ​ការ​រីក​រាលដាល​នៃ ​ជំងឺ​នេះ​កាន់​តែ​ធ្ងន់ធ្ងរ។ បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សាកលវិទ្យាល័យ​វ៉ាស៊ីងតោន​បាន​ឱ្យ ​ដឹង​ថា​ ការ​ដើរ​១៥​នាទី​ក្រោយ​ពេល​អាហារ​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ បាន។


ដោយសារ​កំណើន​ជាតិ​ស្ករ​ក្រោយ ​​ពេល​ទទួលទាន​អាហារ​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដូច្នេះ​ការ​សម្រាក​ក្រោយ​ទទួល​ទាន​អាហារ​ជា​ប្រការ​​ត្រូវ​ចៀស​វាង​ដែល​ យុវវ័យ​គួរ​ជម្រាប​ចាស់​ទុំ​ក្នុង​ផ្ទះ​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​នេះ។
មន្ទីរ ​សិក្សា​ជំងឺ​ទឹក​នោម​ផ្អែម​របស់​អង់គ្លេស​បាន​បង្ហាញ​ថា មាន​ភាព​ខុស​គ្នា​តិចតួច​ណាស់​រវាង​ទម្លាប់​នៃ​ការ​ហាត់​ប្រាណ ប៉ុន្តែ​រាល់​សកម្មភាព​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព។
ប៉ុន្តែ​ បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​អាមេរិក​បាន​រក​ឃើញ​ថា ក្រោយ​ទទួលទាន​អាហារ​ជា​រយៈ​ពេល​ដែល​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​លឿន ដូច្នេះ​ហើយ​ទើប​ការ​ដើរ​១៥​នាទី​ក្រោយ​អាហារ​ទាំង​បី​ពេល​មាន​ប្រសិទ្ធភាព​ កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​រយៈ​ពេល​២៤​ម៉ោង​៕
                                                                     
                                                                                                           By: sabay