សម្រស់របស់យើងមិនមែនកើតឡើងតាមរយៈការតុបតែងតែផ្នែកខាងក្រៅមួយមុខនោះទេ
ប៉ុន្តែវាក៏អាស្រ័យលើការថែទាំសុខភាព និងសម្រស់ខាងក្នុងផងដែរ។ដូច្នេះ
ហើយទើបយើងនាំយកអាថ៌កំបាំងដើម្បីសុខភាពមកជម្រាបជូនមិត្តអ្នកអាន ។
សូមជម្រាបថា បើអ្នកធ្វើតាមការណែនាំបានគ្រប់ទាំង១៤ វិធីនេះ នោះសុខភាព និងសម្រស់ដ៏ផូរផង់នៅមិនឆ្ងាយពីកណ្ដាប់ដៃរបស់អ្នកឡើយ
។
១-ទទួលទានផ្លែប៉ោម
ឬផ្លែភែរ៏មួយថ្ងៃមួយផ្លែ
ពីព្រោះក្នុងផ្លែប៉ោម
និងផ្លែភែរ៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីនកម្ម ដែលជួយកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។
ម្យ៉ាងទៀត វាក៏ជាផ្លែឈើដែលមានរសជាតិសរសៃខ្ពស់ ដែលជាតិសរសៃនេះវាទៅជួយរំលាយជាតិខ្លាញ់
និងប្រូតេអ៊ីន ។ ដូច្នេះបើអ្នកណាដែលកំពុងតែគ្រប់គ្រងទម្ងន់ដើម្បីបានរាងស្វែល
ស្អាតរយៈពេលយូរ សូមសាកល្បងទទួលទានផ្លែប៉ោម និងផ្លែភែរ៍ ធានាថាមិនខុសបំណងឡើយ
។
២-លាងដៃឲ្យបានញឹកញាប់
ជាពិសេសត្រូវលាងដៃមុនពេលទទួលទានអាហារ
ពីព្រោះដៃរបស់យើងប៉ះកាន់ចំមេរោគផ្សេងៗជាច្រើន ។ ដូច្នេះដើម្បីសុខភាពរបស់យើងផ្ទាល់ត្រូវលាងដៃជាប់ជាប្រចាំមុន
នឹងទទួលទានអាហារ ។
៣-ហាត់ដកដង្ហើមវែងៗ
វិធីនេះមិនគ្រាន់តែជួយកាត់បន្ថយភាពតានតឹងបានយ៉ាងប្រសើរប៉ុណ្ណោះទេ
ប៉ុន្តែវាថែមទាំងជួយកាត់បន្ថយសម្ពាធឈាមបានទៀតផង ។ យើងអាចចំណាយពេលប្រមាណជា
១៥នាទីក្នុងមួយថ្ងៃដើម្បីដកដង្ហើមវែងៗ និងបញ្ចេញមកវិញម្ដងបន្តិចៗយ៉ាងហោចណាស់
១០ដងក្នុងមួយវិនាទី ពេលនោះអ្នកនឹងមានអារម្មណ៍ស្មឹងស្មាធិ៍ និងបានធូរស្បើយក្នុងខ្លួន
។ កត្តាសំខាន់មួយទៀត គឺត្រូវ ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់
នោះសម្រស់ស្អាត និងសុខភាពល្អទៅណាមិនឆ្ងាយពីអ្នកឡើយ ។
៤-ថែទាំកែវភ្នែកទាំងពីរឲ្យស្អាត
ទោះបីរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ
ភ្នែកយើងមិនសូវបានប៉ះនឹងពន្លឺថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែលុះបានប៉ះចំពន្លឺខ្លាំងម្តងៗ
ក៏ធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់យើងជាខ្លាំង។ ដូច្នេះដើម្បីការពារភ្នែករបស់យើង
ត្រូវវ៉ែនតាការពារពន្លឺថ្ងៃពាក់ដើម្បីការពារពេលដែលយើងត្រូវ ប្រឈមនឹងពន្លឺថ្ងៃ
។ កត្តាសំខាន់សូមកុំភ្លេចជំនួយផ្នែកខាងក្នុងតាមរយៈការទទួលទាន បន្លែស្លឹកបៃតងឲ្យបានច្រើន
ព្រោះវាអាចជួយដល់ភ្នែករបស់អ្នកស្អាត មើលឃើញច្បាស់ល្អរយៈពេលវែង ។
៥-ជ្រើសរើសប្រើកែវទាបៗសម្រាប់ផឹកទឹក
ការផឹកទឹកច្រើន
ក៏អាចជួយកាត់បន្ថយការប្រឈមក្នុងការកើតជំងឺបេះដូងបានមួយផ្នែកដែរ។ ប៉ុន្តែបើត្រូវឃើញទឹកក្នុងដបធំៗ
ឬក្នុងកែវខ្ពស់ៗ អាចធ្វើឲ្យយើងរួញរាក្នុងការផឹកវា ។ ដូច្នេះយើងត្រូវជ្រើសរើសកែវណារាងទាបតូចល្មម
ទើបធ្វើឲ្យយើងផឹកវាបានរឿយៗតាមតម្រូវការ ។
៦-លើកដុំដែកឱ្យសាច់ដុំដៃរឹងប៉ឹងល្អ
ត្រូវ
ឆ្លៀតពេលលើកដុំដែកឲ្យបានប្រមាណជា ២-៣ សិតក្នុងមួយសប្ដាហ៍នឹងជួយធ្វើឲ្យសាច់ដុំដៃរបស់អ្នករឹងប៉ឹង
និងតឹងណែនល្អ ។ ត្រូវលើកទម្ងន់ណាដែលសមកម្លាំងខ្លួនឯង នោះនឹងធ្វើឲ្យអ្នកក្លាយទៅជាម្ចាស់ដៃដ៏ស្អាតណែនល្អបានហើយ
។
៧-ប្រើហ្វីតបលជួយក្នុងការពង្រាបក្បាលពោះ
ចង់
ក្លាយជាស្ត្រីស្អាត មិនត្រូវបណ្ដោយឲ្យខ្លួនឯងដុះក្បាលពោះដូចចិនកាប់ជ្រូកនោះ
ឡើយ ។ដូច្នេះវិធីងាយៗដែលជួយធ្វើឲ្យអ្នកមានក្បាលពោះស្អាតមិនជា ពិបាកនោះឡើយ
ដោយគ្រាន់តែអ្នកប្រើមធ្យោបាយស៊ីតអាប់ប៉ុណ្ណោះ ពោលគឺត្រូវយកហ្វីតបលមកប្រើជាជំនួយក្នុងការស៊ីតអាប់។
វិធីនឹងជួយធ្វើឲ្យសាច់ដុំក្បាលពោះរបស់អ្នកតឹងណែនល្អរហូតដល់ ទៅ ៣៨
ភាគរយឯណោះ ។
៨-រំសាយបន្ធូរអារម្មណ៍ផ្លូវចិត្តដោយក្លិនផ្កាឡាវេនដ័រ
ការ
ស្រង់ក្លិនឡាវេនដ័រ( Lavender
) ត្រឹមតែ៥នាទីនឹងជួយកាត់បន្ថយកម្រិតភាពតានតឹងក្នុងខ្លួនរបស់
អ្នកបានយ៉ាងច្រើន។ ហើយនៅពេលប្រាសចាកពីភាពតានតឹង រាងកាយរបស់អ្នកក៏នឹងមានអារម្មណ៍ធូរស្បើយផ្ដល់ផលល្អចំពោះ
បេះដូង ធ្វើឲ្យចៀសផុតឆ្ងាយពីការប្រឈមនៃជំងឺបេះដូង។
៩-ប្រើចានតូចដាក់អាហារពេលល្ងាច
វិធីនេះវាអាចជួយគ្រប់គ្រងឲ្យអ្នកទទួលទានអាហារពេលល្ងាចបានតិច។
បើយើងប្រើចានធំដាក់អាហារ ច្បាស់ជាយើងទទួលទានច្រើនទៅតាមនោះដែរ
ព្រោះបើទទួលទានតិច គឺស្ដាយអាហារដែលនៅសល់ក្នុងចាន។ ត្រូវដឹងថា អាហារពេលល្ងាចនេះហើយជាអ្នកបង្កើនទម្ងន់លំដាប់លេខមួយតែម្ដង។
ហេតុនេះត្រូវប្ដូរមកប្រើវិធីចិត្តវិទ្យាក្នុងការគ្រប់គ្រងអាហារ ដោយការប្ដូរទំហំចានឲ្យតូចទើបជាជម្រើសល្អសម្រាប់សុខភាពសម្រស់
។
១០-បន្ថែមរសជាតិឱសថធម្មជាតិ
ដោយសារនៅក្នុងឱសថធម្មជាតិវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្ម
ដែលល្អចំពោះរាងកាយរបស់យើង។ ដូច្នេះសូមសាកល្បងជ្រើសរើសទទួលទានអាហារដែលមានសមាសធាតុផ្សំនៃ
ឱសថធម្មជាតិដូចជា ម្ទេស ម្រេច រ៉ូសប៊ែរី អរីកាណូ ជាដើម។ វាមិនគ្រាន់តែជួយធ្វើឱ្យអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងផ្ដល់ផលល្អដល់សុខភាពរបស់យើងទៀតផង។
១១-
ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើនៗ
ទន្ទេញចាំជានិច្ចថា
ក្នុងអាហារមួយពេលៗ យើងត្រូវជ្រើសរើសទទួលទានឲ្យបានសារធាតុអាហារគ្រប់ទាំង៥ក្រុម
ជាពិសេសបន្លែ និង ផ្លែឈើមិនត្រូវខ្វះដាច់ខាត ពីព្រោះតាមលទ្ធផលនៃការស្រាវជ្រាវគេបានរកឃើញថា
ការដែលយើងទទួលទានបន្លែឲ្យបានលើសពី 60 ក្រាមក្នុងថ្ងៃ នឹងជួយឲ្យយើងមានអាយុវែងបាន ២ ឆ្នាំថែមទៀត។
១២-ខ្ពុរមាត់ដោយទឹកខ្ពុរមាត់
ឆ្លងតាមលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានទន្តសាស្រ្តក្នុងប្រទេសអង់គ្លេសគេបានរកឃើញថា
ការខ្ពុរមាត់ដោយទឹកខ្ពុរមាត់នឹងជួយកម្ចាត់កំណកកំបោរ និងបាក់តេរីផ្សេងៗក្នុងមាត់។
ដូច្នេះដើម្បីសុខភាពមាត់ធ្មេញ ពេលដុសធ្មេញរួចត្រូវយកអំបោះខាត់ធ្មេញបន្តបន្ទាប់មកបញ្ចប់ដោយ
ការខ្ពុរមាត់ជាមួយនឹងទឹកថ្នាំខ្ពុរមាត់។
១៣-
ទទួលទានអាហារពេលព្រឹកឲ្យបានរាល់ថៃ្ង
ការទទួលទានអាហារពេលព្រឹក
មិនគ្រាន់តែជួយខួរក្បាលឲ្យយើងគិតអ្វីឆាប់ឃើញប៉ុន្តែទេ ប៉ុន្តែវាក៏ជាវិធីមួយដែលជួយគ្រប់គ្រងទម្ងន់បានល្អជាងការ
បង្អត់អាហារព្រឹក ពេលនោះយើងនឹងទៅសម្រុកទទួលទានអាហារថ្ងៃត្រង់ និងអាហារល្ងាចច្រើនដែលទង្វើបែបនេះវាមិនបានហុចផលល្អដល់រាងកាយ
យើងទេ។ ម្យ៉ាងទៀតបើចង់ឲ្យកាន់តែល្អទៅទៀតនោះ គួរតែទំពារអាហារយឺតៗរាល់លើកពេលទទួលទានម្តងៗ។
វិធីនេះក្រៅពីបានជួយឲ្យប្រព័ន្ធរំលាយអាហារងាយធ្វើការហើយនោះ ថែមទាំងជួយធ្វើឲ្យអ្នកឆាប់ឆ្អែត
និងហូបតិចទៀតផង។
១៤-ត្រូវហាត់ប្រាណ
ត្រូវចំណាយពេលហាត់ប្រាណឲ្យបានមួយថ្ងៃ
៣០នាទី បើចង់មានរូបរាងស្អាត និង សុខភាពល្អ។ ប៉ុន្តែបើមមាញឹកខ្លាំង ពុំមានពេលគ្រប់គ្រាន់
អ្នកអាចហាត់ប្រាណត្រឹមតែ ៣ ថ្ងៃក្នុងមួយសប្ដាហ៍ក៏បានដែរ ពេលនោះអ្នកនឹងដឹងថាបច្ច័យវិជ្ជមានដែលបានពីការហាត់ប្រាណវាល្អ
កម្រិតណាចំពោះសុខភាព និងសម្រស់ ៕
By: Domneng