ចេកផ្តល់គុណប្រយោជន៍ច្រើនយ៉ាងដូចជា
ផ្លែខ្ចី ជួយបំបាត់រោគក្រពះ ឬដំបៅក្នុងក្រពះ បំបាត់អាការកូរពោះ អាហារមិនរំលាយ បំបាត់អាការទល់លាមក។ជ័រចេកស្រស់ត្រូវគេប្រើសម្រាប់
ឃាត់ឈាម ផ្សះដំបៅបំបាត់ដំបៅថ្មីថ្មោងសត្វល្អិតទិចខាំ ជ្រាំងអណ្តាតខ្មេង។
ត្រយូងចេកជំនួយទឹកដោះ ជំនួយឈាម សម្បផ្លែចេកប្រើបំបាតកែងជើងប្រះ
-រោគក្រពះ ដំបៅក្នុងក្រពះ អហារមិនរំលាយ:សម្បកចេកណាំវ៉ាខ្ចី ឬ
សម្បកចេកស្នាប់មុខយើងចិតសាចជាបន្ទះស្តើងៗយកទៅហាលថ្ងៃឲ្យស្ងូតចំនួនពីរថ្ងៃ។នៅពេលឃើញសាច់ស្ងួតស្រួយហើយកិនឲ្យម៉ដ្ឋលាយជាមួយ
ទឹកអង្ករ ទឹកឃ្មុំ និងទឹកធម្មតា បរិភោគក្នុងមួយថ្ងៃឲ្យបាន ១ ទៅ ២ ដង
ម្តងៗមួយស្លាបព្រាបាយមុនអហារកន្លះម៉ោង និង មុនចូលដំណេក ។
-ទល់លាមក :បរិភោគចេកណាំវ៉ាទុំ
ម្តងពីរផ្លែ ឲ្យបានមួយថ្ងៃ ៣ លើក
មុនអហារកន្លះម៉ោងពេលបរិភោត្រូវទំពាឲ្យម៉ដ្ឋសឹមលេបចូលពោះ ក្រៅពីនេះក៍អាចប្រើចេកទុំលាយជាមួយទឹកឃ្មុំបំបាតរោគលើសឈាម
ជួយបន្ទន់លាមកនិង ឬសដូងបាត ។
-ឈើពោះ :បកសម្បកចេកណាំវ៉ាខ្ចី ឬ ស្រគាល
រួចហាន់ជាចំណិតស្តើងៗ បន្ថែមទឹកល្មមលិចរួចហើ យដាក់ស្ងោរកន្លះម៉ោង
ផឹកក្នុងមួយថ្ងៃកន្លះ ឬ មួយកូនចានចង្កិះរៀងរាល់១ទៅ ២ ម៉ោង ឬ ៤ ទៅ ៥ ម៉ោងម្តង
ដោយក្នុងមូយថ្ងៃឲ្យបាន ៣ ទៅ ៤ លីត ។
-ទឹកនោមផ្អែម : ស្ងោរផ្ការចេកយកទឹកផឹកដោយយកផ្ការចេកមួយក្តាប់ដៃលាងទឹឲ្យស្អាតដាក់ស្ងោជាមួយទឹកបីកែវឲ្យពុះរយះពេល
២០ នាទី ដោយផឹកក្នុងមួយលើកមួយកែវ មួយថ្ងៃពីរដង(ព្រឹក-ល្ងាច)
។ចំណែកផ្ការចេកស្ងួតកិនឲ្យម៉ដ្ឋលាយទឹកបន្ថែអំបិលបន្តិចបន្តួចដើម្បីបំបាត់រោគបេះដូង
ដោយផឹកម្តង ១ ទៅ ២ស្លាព្រា ក្នុងមួយថ្ងៃពីរលើក(ព្រឹក-ល្ងាច)។
-ឈើពេះ :យកសំបកចេកណាំវ៉ាបីក្តាប់ដៃ
អំបិលមួយក្តាប់ដៃ ដាក់ក្នុងឆ្នាំងដីបន្ថែមទឹកឲ្យលិចស្ងោឲ្យពុះកន្លះម៉ោ ង
ផឹកម្តងមួយពែងតែមុនអាហារ ព្រឹកល្ងាចបំបាតអាការឈើពោះជាប់ជាប្រចាំ បំបាត់រោគពោះវៀន ។
-ក្តៅក្នុង:ហាន់ឬសចេកខ្ចីជាចំណិតៗដាក់ទឹកបន្ថែមប្រហែលពីរដង
(ច្រើនជាងឬសចេកឲ្យបានពីរដង) ស្ងោឲ្យពុះ ១៥ នាទី
ផឹកក្នុងមួយថ្ងៃ កន្លះ ឬមួយកែវ ដោយក្នុងមួយថ្ងៃ ៣ ទៅ ៤ ដង។
ចំណែកអ្នកដែលមានក្លិនមាត់សាកល្បងបរិភោគចេកប្រភេទណាក៍បាននៅពេលព្រឹកក្រោកភ្ញាក់ពីដំ
ណេកពី ៦ ទៅ ៧ ផ្លែហើយសឹមដុះធ្មេញ អនុវត្តវិធីនេះបានមួយសប្តាហ៍
ក្លិនមាត់នឹងប្រសើរឡើងវិញ ៕
By: snk-news