ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា
ការទទួលទានខ្ទឹមសចំនួនពីរដងក្នុងមួយសប្តាហ៍អាចកាត់បន្ថយអត្រា កើតមានជម្ងឺមហារីកសួតបានប្រហែលពាក់កណ្តាល។
ការសិក្សាដែល ត្រូវបានធ្វើឡើងនៅប្រទេសចិន បានរកឃើញថាមនុស្សពេញវ័យដែលតែងតែទទួលទានខ្ទឹមសឆៅជាផ្នែកមួយនៃ អាហារប្រចាំថ្ងៃរបស់ពួកគេ ប្រឈមនឹងការកើតមានជម្ងឺ មហារីកសួត ៤៤ភាគរយទាបជាងអ្នកដែលមិនទទួលទាន។
ការសិក្សាដែល ត្រូវបានធ្វើឡើងនៅប្រទេសចិន បានរកឃើញថាមនុស្សពេញវ័យដែលតែងតែទទួលទានខ្ទឹមសឆៅជាផ្នែកមួយនៃ អាហារប្រចាំថ្ងៃរបស់ពួកគេ ប្រឈមនឹងការកើតមានជម្ងឺ មហារីកសួត ៤៤ភាគរយទាបជាងអ្នកដែលមិនទទួលទាន។
ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញផងដែរថា ខ្ទឹមសក៏អាចកាត់បន្ថយការប្រឈមនឹងការកើតមានជម្ងឺមហារីកសួតប្រមាណ ៣០ភាគរយផងដែរសម្រាប់អ្នកដែលជក់បារី។ ការជក់បារី ត្រូវបាន គេគិតថា មានបង្កឱ្យមានការកើតជម្ងឺមហារីកសួតយ៉ាងហោចណាស់ ៨០ភាគរយក្នុងចំណោម កត្តាបង្កទាំងអស់ ហើយមានតែមនុស្សម្នាក់ក្នុងចំណោមដប់នាក់ គឺអាចនៅរស់នៅក្នុងរយៈពេលប្រាំឆ្នាំ បន្ទាប់ពីកើតមានជម្ងឺមហារីកសួត។
ការសិក្សាពីមុនមក ក៏បានបង្ហាញថា ខ្ទឹមសអាចការពារសួតប្រឆាំងនឹងជម្ងឺមួយចំនួនទៀត ផងដែរ ដូចជា ជម្ងឺមហារីកពោះវៀន។
លទ្ធផលនៃការសិក្សាទៅលើអ្នកជម្ងឺមហារីកសួតចំនួន ១.៤២៤នាក់ប្រៀបជាមួយនឹង មនុស្សដែលមានសុខភាពល្អចំនួន ៤.៥០០នាក់ ដែលត្រូវបានចុះនៅក្នុងទិន្នានុប្បវត្តិការសិក្សា ស្រាវជ្រាវពីការការពារជម្ងឺមហារីក (Cancer Prevention Research) បានបង្ហាញថា អ្នកដែល ទទួលទានខ្ទឹមសយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ មានទំនោរតិចក្នុងការកើតមានជម្ងឺ មហារីកសួត ទោះបីពួកគេជក់បារី ឬប្រឈមជាមួយនឹងផ្សែងចេញពីប្រេងឆាក៏ដោយ៕