ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ព្យាបាលរោគក្រពះតាមបែបធម្មជាតិ



បញ្ហា​ក្រពះ ក្រៅ​​តែ​ពី​​ថ្នាំ​ពេទ្យ​ ដែល​អាច​ព្យាបាល​បាន​ ការ​ព្យាបាល​បែប​ធម្មជាតិ​ ក៏​អាច​ជួយ​ឲ្យអ្នក​ជៀសផុត​ពី​ជំងឺ​ក្រពះ​បានដែរ។​ខាងក្រោមនេះ​គឺជា​ វិធីសាស្រ្ត​មួយចំនួន​ដែល​អាច​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ការ​មាន​អាការ​ ឈឺក្រពះ។

1. ទទួល​ទាន​ទឹក​ឲ្យបាន ៨កែវក្នុងមួយថ្ងៃ។ កាត់​បន្ថយ​ការ​ទទួល​ទាន​សារជាតិ​កាហ្វេអ៊ីន និង ​ភេសជ្ជៈ​​ដែល​​មាន​​ជាតិ​​ហ្គាស​​ខ្លាំង​ពីព្រោះ​សារជាតិ​ទាំងនេះ អាច​បំផ្លាញ​ជាតិ​ទឹក នៅក្នុង​សារពាង្គ​កាយ​របស់​អ្នក។
2. កាត់បន្ថយការទទួលទានទឹកដោះគោ និង អាហារ​ដែល​ធ្វើ​ពី​ទឹកដោះគោ ពីព្រោះ​ការ​ទទួលទាន​បែបនេះ អាច​ធ្វើឲ្យ​អ្នក​មាន​អាការ​រមួលពោះ និង​រាគ។ ទោះបី​ជា​យ៉ាង​ណា​ក្តី អ្នកអាច​ទទួល​ទាន​វាបាន តែក្នុង​បរិមាណ​តិច​ជាមុន។
3. អ្នកគួរតែទទួលទានអង្ករសំរូប ពីព្រោះសារជាតិផ្សេងៗ ដែលមាននៅក្នុងអង្ករសំរួប អាចជួយ​ទ្រទ្រង់​សារពាង្គកាយ​របស់​អ្នក​ឲ្យ​មាន​ភាព​រឹងមាំ​និង មាន​សុខភាព​ល្អ។
4. ការ​បន្ថយ​ភាព​ស្មុគស្មាញ​របស់​អ្នក ​និង​ ព្យាយាម​សំរាក ឲ្យបានច្រើន​ ព្រម​ទាំង​ទទួលទាន​អាហារ​ឲ្យបាន​ទៀងពេល។ អ្នកគួរ​តែចំនាយ​ពេលខ្លះ​​ដើម្បី​ធ្វើ​លំហាត់ប្រាណ​ដោយ​ការ ដើរ ឬ រត់តិចៗ រយៈពេល​៣០នាទី ក្នុងមួយថ្ងៃ ឬ អ្នកអាច​ធ្វើ​សមាធិ​ក៏បានដែរ។
5. ប្រើប្រាស់ខ្ញី។ នេះគឺជាឪសថធម្មជាតិមួយ ដែលភាគច្រើន​ប្រើប្រាស់​សំរាប់កែរោគក្រពះ។ អ្នកអាច​ទទួលទាន​ខ្ញីស្រស់ តែខ្ញី ​ឬ ភេសជ្ជៈខ្ញី​ ក៏បាន​ដែរ។ នេះ​គឺ​ជា​ឱសថ​ដ៏​​សក្តិសិទ្ធ​មួយ​ ដែល​អ្នក​គួរ​តែ​អនុវត្ត​តាម​ ដើម្បី​ចាកឆ្ងាយ​ពី​ការ​ឈឺចាប់​ដោយ​សារ​បញ្ហា​ក្រពះ។
                                                                                                        By: vayofm