មនុស្សភាគច្រើនមិនបានដឹងឡើយថាការធាត់មានច្រើនបែបច្រើនសណ្ឋានហើយមនុស្សដែលធាត់ភាគច្រើនមិនបានដឹងឡើយថាខ្លួនធាត់ត្រង់កន្លែងណាដឹងត្រឹមថាខ្លួនគេធាត់
ហើយចង់សម្រក ទំងន់។ ថ្ងៃនេះខេមបូនឹងបង្ហាញពីដំណោះស្រាយតាមប្រភេទនៃការធាត់នីមួយៗ។
អ្នកទាំងអស់គ្នា អាចមើលរូបភាពខាងក្រោមនេះតើរូបភាពមួយណាដែលបង្ហាញពីភាពធាត់របស់អ្នក?
រូបភាពទី 1 : បង្ហាញពីភាពធាត់ ដោយលើសជាតិស្ករ ឬ
ធាត់ដោយញ៉ាំច្រើនពេកចំពោះដំណោះ ស្រាយសំរាប់ភាពធាត់ ប្រភេទទី 1នេះ អ្នកទាំងអស់គ្នាគួរតែកាត់បន្ថយការទទួលទានអាហារ និងធ្វើ លំហាត់ប្រាណយ៉ាងតិច
30 នាទីក្នុងមួយថ្ងៃ ។
រូបភាពទី 2 : បង្ហាញពីការលើសទង្ងន់
ដោយសារការស្ត្រេសច្រើនពេកភាពធាត់ ប្រភេទទី 2 នេះ គឺ
បណ្តាលមកពីអ្នកមានអារម្មណ៍ស្ត្រេស បាក់ទឹកចិត្ត និង ថប់អារម្មណ៍ ហើយមនុស្សដែលទទួលរង
ពីការធាត់នេះ ភាគច្រើន ចូលចិត្តញ៉ាំ របស់ផ្អែមៗ ដូចជា សូកូឡា ឬ
បង្អែមផ្សេងៗ។ ចំពោះដំណោះ ស្រាយ សំរាប់ភាពធាត់ ប្រភេទទី 2 នេះ គឺអ្នកត្រូវធ្វើសកម្មភាពអោយបានច្រើន ដើម្បីបន្ធូរភាពតាន តឹងក្នុងចិត្ត
និង ចៀសវាងការទទួលទានរបស់ផ្អែមៗ ។រូបភាពទី 3 : ការធាត់ សារជាតិ Gluten
ភាគច្រើន ភាពធាត់ប្រភេទនេះបណ្តាលមកពី អតុល្យភាពនៃអរម៉ូន អំឡុងពេលពេញវ័យរបស់ មនុស្សស្រី ។ ចំពោះដំណោះស្រាយ អ្នកគួរតែចៀសវាងការជក់បារី ការផឹកស្រា គ្រឿងស្រវឹង និង ការអង្គុយយូរពេក ហើយអ្នកគួរតែធ្វើលំហាត់ប្រាណអោយបានច្រើន ដើម្បីសម្រកទង្ងន់ ។
រូបភាពទី 4 : បង្ហាញពីការធាត់ ដោយសារជាតិខ្លាញ់នៅក្បាលពោះកកកុញច្រើនពេក ភាពធាត់ ប្រភេទនេះកើតឡើង ដោយសារប្រព័ន្ធរំលាយអាហារមិនអាចរំលាយជាតិខ្លាញ់បានល្អ ដែលធ្វើ អោយវាស្ថិតនៅកកកុញពេញពោះ ភាពធាត់ប្រភេទនេះភាគច្រើន បណ្តាលមកពី បញ្ហាផ្លូវដង្ហើម ចំពោះដំណោះស្រាយអ្នកត្រូវតែកាត់បន្ថយការទទួលទានគ្រឿងស្រវឹងផ្សេងៗ ។
រូបភាពទី 5 : បង្ហាញពីការធាត់ដោយសារតែ បញ្ហាសរសៃឈាម
ការធាត់ប្រភេទនេះបណ្តាលមកពីដំណរហ្សែន ដែលធ្វើអោយសរសៃឈាមមិនអាចបញ្ចូនឈាមបាន ល្អ ហើយភាគច្រើនវាកើតឡើង លើស្ត្រីមានផ្ទៃពោះ និង អ្នកដែលមានបញ្ហាហើមជើង។ ចំពោះ ដំណោះស្រាយ អ្នកគួរតែធ្វើលំហាត់ប្រាណអោយបានច្រើន ដូចជាការរត់ជាដើម ។
រូបភាពទី 6 : បង្ហាញការធាត់ដោយ អសកម្ម
ការធាត់ប្រភេទនេះ បណ្តាលមកពីយើងញ៉ាំអាហារមិនបានទៀតទាត់ ធ្វើអោយការរំលាយអាហារ មានភាពយឺតយ៉ាវ។ សំរាប់ដំណោះស្រាយ អ្នកមិនគួររំលងការទទួលទានអាហារទាំង 3 ពេល ច្រើន ម៉ោងពេកទេ ។ យ៉ាងណាមិញ ទាំងនេះជាបញ្ហា ដែលបណ្តាលអោយយើងធាត់ដោយមិនដឹងខ្លួន ដូចនេះ ដើម្បីចៀសវាងការធាត់ដែលបណ្តាលមកពីចំនុចទាំង 6 ដែលបានរៀបរាប់ខាងលើ សូមអ្នក ទាំងអស់គ្នាអនុវត្តតាមដំណោះស្រាយតាមចំនុចនីមួយៗ អោយបានត្រឹមត្រូវ ។
ប្រភពៈ readkh
