ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

ជឿ ទេ! ផឹកទឹក៣លីត្រក្នុង១ថ្ងៃ ធ្វើឲ្យក្មេងជាងអាយុ...១០ ឆ្នាំ


ច្រើន ​ឆ្នាំ​កន្លងមកហើយ ដែល​នាង Sarah Smith អាយុ ៤២ ឆ្នាំ បាន​រង​ភាព​សោកសៅ​នឹង​កាយ​រំលាយ​អាហារ​ខ្សោយ​ពេក ។ នាង​បាន​ទៅ​ជួបនឹង​អ្នកជំនាញ​ខាង​សរសៃប្រសាទ ក៏ដូចជា​អ្នកជំនាញ​ខាង​អាហារ​រូប​ត្ថ​ម្ភ ដើម្បី​ប្រឹក្សា​យោបល់​សុំ​ដំបូន្មាន ។​

​ក្រុម​អ្នកជំនាញការ​ ទាំងនោះ​ទូន្មាន​ថា នាង​គួរ​គប្បី​បរិភោគ​ទឹក​ឲ្យ​បាន ៣ លីត្រ ក្នុង​១​ថ្ងៃ ដើម្បី​ស្ថេរភាព​ផ្លូវ​ពោះវៀន ក៏ដូចជា​ដើម្បី​ផ្គត់ផ្គង់​ទឹក​ដល់​ប្រព័ន្ធ​នានា​នៃ​សរីរាង្គ​ឲ្យ​បាន​ គ្រប់គ្រាន់ ។ អ្នកជំនាញការ​នៅបាន​ប្រាប់ថា តិច​បំផុត​មនុស្ស ១/៥ នៃ​ស្ត្រី​អង់គ្លេស បាន​បរិភោគ​ទឹក​តិចជាង​ដំបូន្មាន ។​



នាង Sarah មុន និង​ក្រោយ​ការអនុវត្ត​បទពិសោធ​ន៍​ពិសារ​ទឹក​៣​លីត្រ

ជឿជាក់ ​លើ​ការប្រឹក្សា​យោបល់​នេះ នាង​សម្រេចចិត្ត​ប្រតិបត្តិ​តាម​ដោយ​ផឹកទឹក ៣ លីត្រ​/​ថ្ងៃ ក្នុង​រយៈពេល​១​ខែ ។ ស្មាន​ពុំ​ដល់​ថា ក្រោយ​ការអនុវត្តន៍ ២៨ ថ្ងៃ ស្រាប់តែ​ស្មា​ម​ជ្រីវជ្រួញ​ទាំងអស់​នៅ​ភ្នែក បាន​បាត់​សូន្យ ដោយ​ពុំមាន​បន្សល់ទុក​ស្លាកស្នាម ។ អ្នកណាៗ​ក៏​ថា នាង​ក្មេង​ជាង​មុន​ប្រមាណ ១០ ឆ្នាំ ។​

​សប្តាហ៍​ដំបូង នាង​បត់ជើងតូច​ច្រើន ពោះវៀន​ហាក់​មាន​សភាព​ធូរស្បើយ រាងកាយ​រហ័សរហួន ។ ចូល​សប្តាហ៍​ទី​២ នាង​មាន​អារម្មណ៍​ថា ការឈឺ​ក្បាល​រលាយបាត់ ហើយ​ផ្លូវ​រំលាយ​អាហារ​ប្រសើរ​ឡើងវិញ​យ៉ាងច្បាស់ ។​

​ឈានចូល​សប្តាហ៍ ​ទី​៣ Sarah ទទួល​អារម្មណ៍​ថា នាង​បរិភោគ​តិចជាង​មុន ដោយសារ​បរិភោគ​ទឹក មុនពេល​ធ្វើ​ឲ្យ​ឆ្អែត ។ ពីមុន នាង​លូកដៃ​ចូល​ទូទឹកកក ដើម្បី​រក​ចំណី តែ​ពេលនេះ​គឺ​ទឹក ។ ៤ សប្តាហ៍​ក្រោយ ផ្ទៃមុខ​របស់​នាង​បាន​ប្រែប្រួល -​យុវវ័យ​បាន​ត្រលប់​មកវិញ​! ។​

​ឥឡូវ នាង ហើយ​ថែម​នឹង​កូនស្រី កំពុង​បន្ត​ជីវភាព​បែបនេះ​គឺៈ ផឹកទឹក ៣ លីត្រ ក្នុង​១​ថ្ងៃ ៕

ប្រភពៈ  CEN

​ នាង Sarah មុន និង​ក្រោយ​ការអនុវត្ត​បទពិសោធ​ន៍​ពិសារ​ទឹក​៣​លីត្ - See more at: http://www.cen.com.kh/world/04223753#sthash.o7JdMUwK.dpuf