តាមការស្ទង់មតិថ្មីមួយរបស់អ្នកជំនាញផ្នែកសុខភាពបានរកឃើញថា
ទម្លាប់បរិភោគទឹក, ឲ្យចំណីសត្វ, អានសៀវភៅ, សមាធិ
ឬធ្វើលំហាត់ប្រាណ… ធ្វើឲ្យមានសុខភាពល្អ
ហើយមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ។
ប៉ុន្តែមានរឿងមួយចំនួនដែលអ្នករាល់គ្នាមិនគួរធ្វើដាច់ខាតបន្ទាប់ពីភ្ញាក់ពីគេង
ព្រោះវាបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុតដល់សុខភាព។
ជក់បារី
ការសិក្សាថ្មីមួយបានបង្ហាញថា
ការជក់បារីបន្ទាប់ពីភ្ញាក់ពីគេងភ្លាម អាចបង្កើនហានិភ័យនៃជំងឺមហារីក។ ដូច្នេះ
ក្នុងរយៈពេល ២ ទៅ ៣ ម៉ោងបន្ទាប់បីភ្ញាក់ពីគេងអ្នកមិនគួរជក់បារីឡើយ។
សេពគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងនៅពេលព្រឹកព្រលឹមអាចធ្វើឲ្យអ្នកដុសមេ
ក្លាយជាមនុស្សដែលញៀន។ ទម្លាប់បែបនេះនឹងធ្វើឲ្យអ្នកធ្វើអ្វីមិនកើតទាល់តែបានដកមេបន្តិចសិន។
ឈ្លោះគ្នា
បើកភ្នែកភ្លាម
ប្រសិនបើអ្នកមានអារម្មណ៍ល្អ និងសប្បាយរីករាយគឺជារឿងដែលមានសុភមង្គលខ្លាំងបំផុត។ ប៉ុន្តែប្រសិនបើអ្នកធ្វើសង្គ្រាមជាមួយនឹងនរណាម្នាក់នៅពេលព្រឹកវាអាចប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តក្នុងពេញមួយថ្ងៃ។
អាហារហិរ
ការបរិភោគអាហារហិរនៅពេលព្រឹកអាចធ្វើឆាប់ខូចក្រពះ
ក៏ព្រោះសារធាតុក្តៅរបស់វា។
ដូច្នេះអ្នកគួរតែបរិភោគអាហារទន់នៅពេលព្រឹកទើបល្អសម្រាប់ក្រពះ។
ផឹកកាហ្វេ
មនុស្សភាគច្រើនចូលចិត្តផឹកកាហ្វេមួយពែងមុននឹងទៅធ្វើការ។
តែទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពបាននិយាយថា ទម្លាប់អាក្រក់នេះអាចបង្កើនកម្រិត cortisol ក្នុងរាងកាយ
ដែលធ្វើឲ្យអ្នកងាយនឹងមានភាពតានតឹង។
ដូច្នេះអ្នកគួរតែទម្លាប់ប្តូរទៅផឹកកាហ្វេនៅក្នុងកំឡុងពេលធ្វើការល្អជាង។
ចំណាំ៖ យកល្អពេលភ្ញាក់ពីគេងភ្លាម
អ្នកគួរតែបរិភោគទឹកឲ្យបាន ១កែវសិន ហើយរងចាំ ២ ទៅ ៣ម៉ោងសូមបរិភោគអាហារខាងលើនេះ៕
By : មង្គលការ