ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

លោក​អ្នកមាន​ជាលិកា​ខ្លាញ់​នេះ​លើ​រាងកាយ​ទេ​? នេះ​ជា​វិធី​កម្ចាត់​ងាយ​ហើយ​រហ័ស​ទាន់​ចិត្ត​


​ដុំ​ពក Lipoma គឺជា​ដុំ​ជាតិ​ខ្លាញ់​របស់​រាងកាយ​។ វា​គឺមាន​ទម្រង់​ជា​ជាលិកា​ទន់ៗ ហើយ​ជាធម្មតា វា​អាច​កម្ចាត់​ចោល​បាន​តាម​ការវះកាត់​។ យ៉ាងណាមិញ ដុំ​ពក​នេះ​ក៏​អាច​បំបាត់​តាមរយៈ​វិធីសាស្ត្រ​
ធម្មជាតិ​បានដែរ​។​
​    ​គ្រូពេទ្យ​ជំនាញ​ខាង​ស្បែក​ណែនាំ​ឱ្យប្រើ​វិធីសាស្ត្រ​ព្យាបាល​បែប​ធម្មជាតិ​ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើការ​វះកាត់​។​
​    ​* វិធីសាស្ត្រ​ទី ១ ៖ ប្រើ​អង្ករ​ស្រូវ​សាឡី​និង​ទឹកឃ្មុំ លាយ​ក្នុង​បរិមាណ​ល្មម​នឹង​ដុំ​ពក ហើយ​បិត​លើ​ដុំ​ពក​និង​យក​បង់​រុំ រុំ​ពីលើ​។ ទុកចោល​រយៈពេល ១ ថ្ងៃ​កន្លះ​សឹម​លាង​ទឹក​ចេញ ហើយ​ធ្វើ​ថ្មី​ទៀត​រយៈពេល ១ សប្ដាហ៍​អ្នកនឹង​ឃើញ​លទ្ធផល​។​
​    ​* វិធីសាស្ត្រ​ទី ២ ៖ ប្រើ​ត្រ​និ​ច​ឃ្មុំ ២ ទិច​នៅ​តំបន់​មាន​បញ្ហា​រៀងរាល់ថ្ងៃ ហើយ​រយៈពេល ២ សប្ដាហ៍​នឹង​បាត់​ទៅវិញ​ហើយ​។​
​    ​* វិធីសាស្ត្រ​ទី ៣ ៖ លាយ​ស៊ុតមាន់​ឬ​ទា ផ្នែក​ក្រហម ១ គ្រាប់​និង​អំបិល ២ ស្លាបព្រា​បាយ បន្ទាប់មក​បិត​លើ​កន្លែង​មាន​បញ្ហា​កន្លះ​ថ្ងៃ និង​អនុវត្ត​ឱ្យបាន ៤ ថ្ងៃ រហូតដល់​តែ​វា​បាត់​ខ្លួន​៕

​ប្រភព naturalcuresplanet
            Khmeread