ទឹកក្រូចឆ្មារត្រូវបានគេប្រើប្រាស់ក្នុងមុខម្ហូបជាច្រើនប្រភេទ ហើយភេសជ្ជៈមួយចំនួនក៏ត្រូវការទឹកក្រូចឆ្មារដែរ ដើម្បីបន្ថែមរស់ជាតិឲ្យកាន់តែឆ្ងាញ់។ បើនិយាយពីសារធាតុចិញ្ចឹមវិញទឹកក្រូចឆ្មារមានផ្ទុកទៅដោយជាតិវិតាមីន C និងB ការបូអីដ្រាត សារធាតុប្រឆាំងអុកស៊ីកកម្ម ជាតិប្រេងធម្មតជាតិ និង ប៉ូតាស្យូម។ បើយោងតាមការសិក្សាថ្មីមួយបានអះអាងថា ការញ៉ាំទឹកក្រូចឆ្មារលាយជាមួយនឹងទឹកក្តៅឧណ្ឌៗនៅពេលព្រឹកជាប្រចាំ (មុនពេលញ៉ាំអាហារពេលព្រឹក) អាចជួយប្រឆាំងនឹងបញ្ហាសុខភាពបាន១៣ប្រភេទដូចជា៖
2. ប្រឆាំងទៅនឹងជំងឺរលាកផ្សេងៗជច្រើនប្រភេទ
3. ព្យាបាលបញ្ហាច្រាលជាតិអាស៊ីតក្នុងក្រពះ
4. ពង្រឹងប្រព័ន្ធការពាររាងកាយ
5. បន្ថយការឈឺចាប់ដែលបង្កឡើងបញ្ហាថង់ទឹកប្រមាត់
6. បន្ថយការឈឺចាប់តាមសាច់ដុំបន្ទាប់ពីការហាត់ប្រាណ
7. ព្យាបាលបញ្ហាគ្រួសក្នុងតម្រងនោម
8. ព្យាបាលបញ្ហាហើម និងឈឺចាប់តាមសន្លាក់
9. ធ្វើឲ្យមានតុល្យភាពជាតិស្ករក្នុងឈាម
10. ព្យាបាលបញ្ហាអស់កម្លាំង
11. ការពារបញ្ហាពុល ឬប្រតិកម្មជាមួយចំណីអាហារ
12. កម្ចាត់មុននៅលើស្បែក
13. ធ្វើឲ្យក្រចករឹងមាំមិនផុយស្រួយ៕
ប្រភព ៖ Khmer-note
