ប្រទេសចិននៅតែជាប្រទេសផលិតអង្ករធំជាងនៅលើលោក។ ប្រទេសមួយនេះអាចផលិតអង្ករបានប្រមាណ ២០០ លានតោនក្នុងមួយឆ្នាំ ហើយចែកចាយពាសពេញពិភពលោក។
ប៉ុន្ដែនៅពេលអ្នកយកទៅចម្អិនគួរតែប្រុងប្រយ័ត្ន ដោយសារសព្វថ្ងៃមានរោគចក្រកសិកម្មមួយចំនួនបានផលិតអង្ករក្លែងក្លាយ ឬអង្ករប្លាស្ទិច ឬហៅបានម្យ៉ាងទៀតគឺអង្ករសិប្បនិមិ្មត។
ជាធម្មតាប្លាស្ទិចមិនងាយនឹងរលាយនោះទេ ចុះទម្រាំតែយើងបរិភោគវាចូលក្នុងពោះ នឹងទៅជាយ៉ាងណា? នេះជាល្បិចខ្លះដើម្បីពិនិត្យមើលថាតើអង្ករដែលយើងទិញមកជាអង្ករពិតប្រាកដ ឬអង្ករជ័រ។
១. របៀបតេស្ដតាមរយៈទឹក
ដួសអង្ករមួយស្លាបព្រាដាក់ចូលក្នុងទឹកត្រជាក់មួយកែវ។ ប្រសិនបើវាលិចចុះក្រោមគឺមិនមានបញ្ហាទេ ប៉ុន្ដែបើវាអណ្ដែតឡើងយកអង្ករដូរយកប្រាក់វិញទៅ។
ដួសអង្ករមួយស្លាបព្រាដាក់ចូលក្នុងទឹកត្រជាក់មួយកែវ។ ប្រសិនបើវាលិចចុះក្រោមគឺមិនមានបញ្ហាទេ ប៉ុន្ដែបើវាអណ្ដែតឡើងយកអង្ករដូរយកប្រាក់វិញទៅ។
២. តេស្ដតាមរយៈអណ្ដាតភ្លើង
អង្ករពិតប្រាកដដុតទៅឈ្ងុយ អង្ករប្លាស្ទិចដុតទៅឈ្ងៀម។
អង្ករពិតប្រាកដដុតទៅឈ្ងុយ អង្ករប្លាស្ទិចដុតទៅឈ្ងៀម។
៣. ការតេស្ដជាមួយនឹងត្បាល់បុក និងអង្រែ
យកគ្រាប់អង្ករបួនដប់គ្រាប់ បុកកម្ទេចជាមួយនឹងត្បាល់បុក និងអង្រែ ប្រសិនបើបុកទៅស ហើយទៅជាម្សៅនោះមិនជាបញ្ហាទេ។ ប្រសិនបើបុកទៅពណ៌លឿងភ្លឺ ហើយស្អិត ឈប់បរិភោគ៕
យកគ្រាប់អង្ករបួនដប់គ្រាប់ បុកកម្ទេចជាមួយនឹងត្បាល់បុក និងអង្រែ ប្រសិនបើបុកទៅស ហើយទៅជាម្សៅនោះមិនជាបញ្ហាទេ។ ប្រសិនបើបុកទៅពណ៌លឿងភ្លឺ ហើយស្អិត ឈប់បរិភោគ៕
ប្រភព ៖ Healthylifeheadlines
