ពលរដ្ឋខ្មែរភាគច្រើនដឹងថា ប៊ីចេង មិនល្អ ហើយផ្តល់ផលវិបាកច្រើន ចំពោះសុខភាព ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏ពួកគេមួយចំនួនធំ នៅតែបន្តការទទួលទានវា ដោយខានមិនបានឡើយ។ ប៊ីចេង ឬហៅកាត់ថា MSG ត្រូវបានគេយកមកប្រើ ដើម្បីធ្វើឲ្យម្ហូបអាហារ មានរសជាតិឆ្ងាញ់ជាងមុន។
ទោះបីជារដ្ឋបាលចំណីអាហារ និងឱសថ បានបញ្ជាក់ថា វាមានសុវត្ថិភាព ក្នុងការទទួលទានក្តី ក៏ប៉ុន្តែ វានៅតែជាបញ្ហាចម្រូងចម្រាស់ រហូតមកដល់សព្វថ្ងៃ ពីព្រោះ មានការសិក្សាច្រើនណាស់ ដែលបញ្ជាក់ថា ប៊ីចេង អាចសម្លាប់មនុស្សដោយមិនដឹងខ្លួន។
ប៊ីចេង ត្រូវបានគេប្រើប្រាស់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយរដ្ឋបាលចំណីអាហារ និងឱសថ ក៏បានទទួលសារព្រមាន ក៏ដូចរបាយការណ៍នៃផលប៉ះពាល់ ចំពោះសុខភាពជាច្រើនរាប់មិនអស់ផងដែរ។
- ឈឺក្បាល
- ក្តៅក្រហល់ក្រហាយ
- បែកញើសស្អិត
- អស់កម្លាំង
- ស្ពឹកដៃ ស្ពឹកជើង និងមុខមាត់
- តឹង ហើម ឬឈឺដៃជើង មុខ និងក
- ឈឺក្នុងដើមទ្រូង
- ចង្អោរ ឬក្អួត
- បេះដូងដើរញាប់៕
ប្រភព ៖ Mayoclinic
