ស្វែងរកអត្ថបទចាស់ៗខាងក្រោម (វាយ Font: Khmer Unicode)

អាន​អត្ថបទ​នេះ​រួច អ្នកនឹង​លែង​បន្ទោស​ថា​ការ​ញ៉ាំ​ស្រា​បៀរ​គឺ​ឥតប្រយោជន៍​ទៀតហើយ

​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស្រា​បៀ​រ​។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា ភេសជ្ជៈ​បែប​ស្រា​បៀរ​គឺ​ពិតជា​មាន​ផល​ល្អ​សម្រាប់​សុខភាព​មនុស្ស​មែន ដូច្នេះ​អ្នក​អាច​ញ៉ាំ​វា​ក្នុង​កម្រិត​មួយ​សមល្មម​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មិន​គួរ​ឲ្យ​ជឿនៃ​ការ​ទទួលទាន​ស្រា​បៀរ​ក្នុង​កម្រិត​មួយ​មធ្យម​។

បង្កើន​កំហាប់​ឆ្អឹង​
ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ស្រា​បៀរ​មាន​សា​ធាតុ Silicon ដែល​អាច​ជួយ​ភ្ជាប់​សាច់ដុំ និង​ជាលិកា​ឆ្អឹង​ជាមួយគ្នា និង​បង្កើន​កំហាប់​ឆ្អឹង​បាន​។ ពពួក​ស្រា​បៀរ​បែប​ពណ៌​ខ្មៅ​ពិសេស​វិញ គឺ​មាន​សារធាតុ​មួយ​នេះ​ខ្ពស់ ដូច្នេះ​ការ​ទទួលទាន​ត្រឹម​កម្រិត​មធ្យម​គឺ​អាច​ជួយ​បង្ការ​ជំងឺ​ពុក​ឆ្អឹង​បាន​។

បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​
យោង​ទៅ​តាម​សាកលវិទ្យាល័យ Harvard ដែល​មាន​ការសិក្សា​ច្រើនជាង ១០០ បាន​រកឃើញថា ការ​ញ៉ាំ​ស្រា​បៀរ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​រហូតដល់ ៤០​ភាគរយ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ចង់​បាន​បេះដូង​សុខភាព​ល្អ អ្នក​អាច​ញ៉ាំ​ស្រា​បៀរ​ត្រជាក់ៗ​សម្រាប់​អាហារ​ពេលយប់​ខ្លះ​បាន​។

បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​
អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការ​ញ៉ាំ​ស្រា​បៀរ​នាំ​ឲ្យ​កើនឡើង​ដល់​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​។ ត្រៀម​ស្រា​បៀរ​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​អាច​ផ្តល់​ផល​វិជ្ជមាន​ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ខ្លួន​បាន​ហើយ​។

បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​
តាម​ការសិក្សា​ជា​លក្ខណៈ​ប្រៀបធៀប​បានឲ្យដឹងថា ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​មាន​ទំនាក់ទំនង​ធ្វើឲ្យ​ថយចុះ​នូវ​ការ​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​។ អ្នកស្រាវជ្រាវ​ជនជាតិ​អាមេរិក​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា​បៀរ​ចាប់ពី ៣០០​មី​លី​លីត្រ​ចុះក្រោម​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​បាន​ហើយ​។

បង្ការ​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​
គ្មាន​នរណា​ចង់ឲ្យ​មាន​គ្រួស​កើតឡើង​ក្នុង​តម្រងនោម​របស់ខ្លួន​ឡើយ​។ សំណាង​ដែរ ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​ស្រា​បៀរ​មួយ​ដប់​ក្នុង​មួយ​ថ្ងៃ​ឃើញថា វា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​រហូតដល់ ៤០​ភាគរយ​ឯណោះ​។

ការពារ​ជំងឺ​ភ្លេច​ភ្លាំង​
ពិតណាស់ រឿង​នេះ​ស្តាប់ទៅ​ដូចជា​ចម្លែក​មែន ដែល​គេ​យក​គ្រឿង​ស្រវឹង​ទៅ​ទប់ស្កាត់​ជំងឺ​ភ្លេចភ្លាំង​ទៅវិញ​។ មនុស្ស​គ្រប់គ្នា​អាច​នឹង​ឆ្ងល់ និង​ស្រឡាំងកាំង​នៅ​ពេល​ដឹង​រឿងនេះ​។ ប៉ុន្តែ​សារធាតុ Xanthohumol ដែល​មាន​ក្នុង​ស្រា​បៀរ​អាចជួយ​បង្ការ​សម្ពាធ​អុកស៊ីត​កម្ម ដែល​វា​ជា​កត្តា​មួយ​ជំរុញ​ឲ្យមាន​ជំងឺ​ភ្លេចភ្លាំង​នៅពេល​ចាស់ជរា​។ ដូច្នេះហើយ ការ​ញ៉ាំ​ស្រា​បៀរ​ក្នុង​កម្រិត​មធ្យម​ពិតជា​អាច​ជួយ​បន្ថយ​ឥទ្ធិពល​នៃ​ការ​ចាស់​របស់​ខួរក្បាល​បាន​៕

ប្រភព៖ Health 

កោសិកា​មហារីក​ទំនងជា​ឆាប់​ងាប់​នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ​ច្រើន


​នៅពេល​រាងកាយ​មនុស្ស​យើង​ត្រូវ​បាន​បង្កើតឡើង សរសៃឈាម​ក៏​កើត​មាន​តាម​ដែរ​។ ប៉ុន្តែ​សកម្មភាព​បង្កើត​សរសៃឈាម​នេះ​មិន​បាន​ឈប់​ឡើយ​ទោះបីជា​យើង​កើតចេញ​ពី​ពោះ​ម្តាយ​ហើយ​ក៏​ដោយ​។ ជាមួយគ្នានេះដែរ ការ​កើត​ជា​សរសៃឈាម​នឹង​កើតឡើង​ម្តង​ទៀត​នៅពេល​ដែល​ស្បែគ​មាន​របួស សរសៃឈាម​ដាច់ដោច ដូច្នេះ​សរសៃឈាម​នឹង​កើតឡើង​ថែមទៀត​ដើម្បី​ជួសជុល​នូវ​អ្វី​ដែល​ខូចខាត​។

​ក្នុងករណី​ដែល​រឿង​នេះ​កើតឡើង​ជា​ញឹកញាប់ វា​ពិតជា​ងាយ​ធ្វើឲ្យ​មហារីក​រាលដាល​ចូល​ក្នុង​ខ្លួន​ដែរ​។ ជា​ពិសេស​ជំរុញ​ដល់​ការលូតលាស់​កោសិកា​ច្រើន​ទៅៗ​ជាមួយគ្នា​នឹង​ការកើត​សរសៃឈាម​ថ្មីៗ​ជាមួយគ្នា​។

យ៉ាងណាមិញ សម្រាប់​អាហារ​ខាងក្រោម​នេះ​ត្រូវបាន​គេ​រកឃើញ​ថា មាន​សារធាតុ​ប្រឆាំង​នឹង​ការ​កើត​ជា​សរសៃឈាម​ចិញ្ចឹម​កោសិកា​មហារីក​។
1.​    ​ផ្លែ​បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺរី​
2.​    ​កាហ្វេ និង​តែ​បៃតង​
3.​    ​ផ្លែ​ប៉េងប៉ោះ​
4.​    ​សូកូឡា​ខ្មៅ​
5.​    ​រ​មៀត​៕

ប្រភព ៖  Health 

​ហេតុផល​ដែល​អ្នក​ត្រូវ លះបង់​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ចាប់ពី​ពេលនេះ​តទៅ​

តើ​អ្នក​មាន​បំណង​ចង់​ញ៉ាំ​កាហ្វេ​ដើម្បី​ជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួន និង​បំបាត់​ការនឿយហត់​ដែរ​ទេ​?
យ៉ាងណាមិញ ភេសជ្ជៈ​មួយ​នេះ​ក៏​មាន​ផល​រំខាន​របស់​វា​ចំពោះ​សុខភាព​ដែរ​។ បើសិន​ជា​អ្នក​អ្នក​អាច​កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន​មក​ត្រឹមតែ ១​ទៅ​២​ពែង​ក្នុង​មួយថ្ងៃ ឬ​៤០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ នោះ​វា​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​សុខភាព​ឡើយ​។ ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក​អាច​បណ្តាលឲ្យ​គេង​មិន​លក់ ថប់​អារម្មណ៍ ច​ង្អោ និង​នោម​ញឹក​ជាដើម​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ស្ថិតក្នុង​លក្ខខណ្ឌ​ដូច​ខាងក្រោម​នេះ​មែន អ្នក​ត្រូវ​តែ​ដល់​ពេល​លះបង់​ជាតិ​កាហ្វេ​អ៊ី​ន​ចាប់ពី​ពេលនេះ​ទៅ​ហើយ​៖

ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​
បើសិន​ជា​អ្នក​កំពុងតែ​រៀប​គម្រោង​យក​កូន ចូរ​តម​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ព្រោះ​វា​អាច​រំខាន​ដល់​ដំណើរ​ការណ៍​នៃ​ការ​មាន​ផ្ទៃពោះ​បាន​។ កម្រិត​ជាតិ​កាហ្វេ​អ៊ី​ន​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​កុំ​ឲ្យលើស ១៥០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន វា​នឹង​ធ្វើឲ្យ​សរសៃឈាម​រួម​តូច រំខាន​ដល់​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​កូន ហើយ​វា​ក៏​ជា​រឿង​ដែល​ត្រូវ​ចៀសវាង​ក្នុងពេល​មាន​ផ្ទៃពោះ​ដែរ​។ 

ប៉ះពាល់​ដល់​ចំនួន​មេ​ជីវិត​ឈ្មោល​
បើ​យោង​ទៅ​តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Journal of Epidemiology បានឲ្យដឹងថា ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​អាច​នាំ​ឲ្យ​ថយចុះ​ចំនួន​មេ​ជីវិត​ឈ្មោល ព្រមទាំង​កាត់​បន្ថយ​កំហាប់​មេ​ជីវិត​ឈ្មោល​ថែមទៀត​ផង​។ 

បន្ថយ​ឥទ្ធិពល​នៃ​ការរំលាយ​អាហារ​
ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក អាច​បណ្តាល​ឲ្យ​ហើ​មបាន ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​គោលបំណង​នៃ​ការ​សម្រក​ទម្ងន់​បាន​។ ការ​ញ៉ាំ​ភេសជ្ជៈ​ទាំងនេះ​ក្នុង​ពេល​ញ៉ាំ​អាហារ អាច​រំខាន​ដល់​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ទៀងទាត់​បាន ហើយ​ក៏​បង្ក​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការរំលាយ​អាហារ​អ្នក​ដែរ​។ 

ប៉ះពាល់​ដល់​សុខភាព​បេះដូង​
ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Addiction Medicine បានឲ្យដឹងថា ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​ដូចជា ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ឬ​កាហ្វេ អាច​បណ្តាល​ឲ្យ​បេះ​ដូង​ដើរ​ខុស​ចង្វាក់ វា​ក៏​ប្រហែល​នាំឲ្យ​មាន​ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ Atrial Fibrillation ដែល​នឹង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​បើសិនជា​មិន​មាន​ការព្យាបាល​ទាន់ពេលវេលា​។ 

ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​
ឥទ្ធិពល​បញ្ចុះ​ទឹកនោម​របស់​ជាតិ​កាហ្វេ​អ៊ី​ន​នាំឲ្យ​បាត់បង់​ជាតិ​កាលស្យូម​ចេញពី​រៀ​ង​កាយ​បាន​តាមរយៈ​ការ​នោម​ញឹក​ពេក​។ ការ​ញ៉ាំ​កាហ្វេ​លើស​ពី​ពី​រពេង​ក្នុង​មួយ​ថ្ងៃ អាច​ធ្វើឲ្យ​កំហាប់​ឆ្អឹង​ថយចុះ និង​រំខាន​ដល់​ការ​បឺត​ស្រូប​វីតាមីន D ក្នុង​រាងកាយ​ទៀត​៕

ប្រភពៈ   Health